១ ស៊ែរ ៥ ពិន្ទុ! សូមបន្តជួយបោះឆ្នោត ដើម្បីឲ្យឈុតតំណាងជាតិ Miss Grand Cambodia 2018 ជាប់ជាឈុតស្អាតជាងគេ..

១ ស៊ែរ ៥ ពិន្ទុ! សូមបន្តជួយបោះឆ្នោត ដើម្បីឲ្យឈុតតំណាងជាតិ Miss Grand Cambodia 2018 ជាប់ជាឈុតស្អាតជាងគេ..

ភ្នំពេញ៖ កម្មវីធីប្រឡង សម្រស់កញ្ញាឯក Miss Grand International 2018 បានមកដល់ហើយ ក្នុងនោះក៏មានវត្តមាន បេក្ខនារីដ៏ស្រស់ស្អាត និងពោពេញដោយចំណេះដឹង គឺ ​កញ្ញា ឌី លីកា ​កំពុងតែដំណើរការឡើងនៅប្រទេសមីយ៉ាន់ម៉ា ដោយមានការចូលរួមប្រកួតពីបេក្ខនារីមកពីគ្រប់ប្រទេស និងឆ្លងកាត់វគ្គជម្រុះជាច្រើន។

មកដល់ខណៈនេះ ក៏មានការប្រកួតប្រជែងជ្រើសរើសយកឈុតតំណាងជាតិចំនួន២០ ដែលស្រស់ស្អាតជាងគេផងដែរ ក្នុងនោះបវរកញ្ញាកម្ពុជាកញ្ញា ឌី លីកា បានគ្រងឈុត“ទេពី​ស្រី​សួគ៌​បវរ​​ឦសាន​បុរៈ” ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

យោងតាមគណនីហ្វេសប៊ុក Miss Cambodia ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​យក​ឈុត​​ “ទេពី​ស្រី​សួគ៌​បវរ​​ឦសាន​បុរៈ”​នា​សម័យ​ចេនឡា​ឲ្យ​កញ្ញា​ ឌី លីកា គ្រង​ដើម្បី​ចូល​រួម​ប្រកួត​ Miss Grand International 2018នេះ។ ក្នុង​គោល​បំណង​រំលឹក​គុណ​បុព្វបុរស​ខ្មែរ​ដែល​លោក បាន​លះ​បង់​ និង​ការពារ​ថែ​រក្សា​ព្រះ​នគរ​ខ្មែរ​ ឲ្យ​មាន​ភាព​រីក​ចម្រើន​រុង​រឿង​លើ​គ្រប់​វិស័យ​ពិសេស​ពិសេស​គឺ​អរិយធម៌​ និង​វប្បធម៌​ដ៏​ស្រស់​ផូរផង់​របស់​ខ្មែរ។

Leave a Reply

Your email address will not be published. Required fields are marked *