ប្រពន្ធល្អកម្ររកបាន! ប្រពន្ធដើមចិត្តល្អ ព្រមអោយប្ដីយកប្រពន្ធថ្មីមកនៅរួមរស់ជាមួយគ្នាព្រោះតែ…

ប្រពន្ធល្អកម្ររកបាន! ប្រពន្ធដើមចិត្តល្អ ព្រមអោយប្ដីយកប្រពន្ធថ្មីមកនៅរួមរស់ជាមួយគ្នាព្រោះតែ...

យើងគ្រប់គ្នាគ្រាន់តែគិតគឺមិនអាចទៅរួច ដោយព្រមអោយប្ដីរបស់ខ្លួនយកប្រពន្ធចុងហើយ អោយមកនៅរួមរស់ជាមួយក្រុមគ្រួសារទៀតនោះ។ 

ប៉ុន្តែអ្នកនាង Waraphon អាចធ្វើបាន ដោយនាងបានដោយយល់ព្រមអោយស្វាមីរបស់ខ្លួនយកប្រពន្ធចុងមួយទៀត ហើយថែមទាំងព្រមអោយមករស់នៅក្លាយជាក្រុមគ្រួសារតែមួយទៀតផង។ អ្នកនាង Waraphon បានរៀបរាប់ថា៖ មនុស្សយើងម្នាក់ៗមានការគិតខុសគ្នាដូច្នេះខ្ញុំមិនអាចហាមការគិត ឬការនិយាយដើមពីក្រោមខ្នងរបស់អ្នកដ៏ទៃបានឡើយ។ និយាយរួមនេះជារឿងរបស់បុគ្គល ប្រសិនបើគាត់ព្រមទទួលយកនារីថ្មីមកធ្វើជាគ្រួសារហើយនោះខ្ញុំក៏មិនជំទាស់ដែរ ព្រោះនេះជាការសម្រេចចិត្តរបស់គាត់។

ចំណែកឯកញ្ញា Jannisa វិញក៏បានបង្ហាញអារម្មណ៍ពិតរបស់នាងប្រាប់មហាជនអោយបានដឹងផងដែរថា៖ ខ្ញុំពិតជាមានសេចក្ដីគោរពដល់អ្នកទាំងពីរណាស់ ព្រោះថាគាត់ទាំងពីរព្រមទទួលយកនាងខ្ញុំមករួមរស់ជាមួយដូចជាក្រុមគ្រួសាររបស់គាត់ចឹង។ ពួកយើងទាំងបីតែងតែយល់ចិត្តគ្នាជានិច្ច។

អ្នកទាំងបីសព្វថ្ងៃកំពុងប្រកបរបរលក់ឥវ៉ាន់តាមអនឡាញ (Facebook) ដោយសារតែសម្រស់ និងភាពប៉ិនប្រសព្វវោហារសព្ទ អាជីវកម្មរបស់អ្នកទាំងបីបានដំណើរការបានយ៉ាងរលូន។

សូមទស្សនារូបភាពខាងក្រោម៖​

Leave a Reply

Your email address will not be published. Required fields are marked *