មិនធម្មតាទេបវរកញ្ញាខ្មែរយើង ស្រីស្រស់ ឌីលីកា បង្ហាញពីភាពស្វាហាប់និងជឿជាក់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ

មិនធម្មតាទេបវរកញ្ញាខ្មែរយើង ស្រីស្រស់ ឌីលីកា បង្ហាញពីភាពស្វាហាប់និងជឿជាក់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ

កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី ១២ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ កម្មវិធី​ប្រកួត​សម្រស់ Miss Grand International 2018 បាន​បោះជំហាន​មកដល់​វគ្គ​ប្រកួត ជ្រើសរើស​ឈុត​តំណាង​ជាតិ​ដែល​ល្អផ្តាច់គេ ដោយ​តម្រូវឱ្យ​បេ​ក្ខ​នារី​តំណាង​ប្រទេស ៧៦ មកពី​ជុំវិញ​ពិភពលោក គ្រង​ឈុត​ប្រចាំ​ជាតិ​ខ្លួន​បង្ហាញ​ដល់​មហាជន និង គណៈកម្មការ ។​

​ខណៈដែល​មានការ​បង្ហាញ​នូវ​ឈុត​ប្រចាំ​ជាតិ​នោះដែរ សម្រាប់​បេ​ក្ខ​នារី​តំណាងឱ្យ​ប្រទេស​កម្ពុជា គឺ​កញ្ញា ឌី លីកា ក៏បាន​គ្រង​ឈុត​ប្រចាំ​ជាតិ​កម្ពុជា​ដែលមាន ឈ្មោះ «​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ​» បង្ហាញ​ដល់​សាធារណជន​បានឃើញ​ផងដែរ ជាមួយនឹង​ភាពស្រស់ស្អាត​នៃ​នារី​ខ្មែរ​របស់​នាង ដែលមាន​ភាពទន់ភ្លន់ និង សុភាពរាបសា ។ តាមរយៈ​ការបង្ហាញ កញ្ញា ឌី លីកា ធ្វើបាន​យ៉ាង​ល្អ និង ជឿជាក់​បំផុត​នៅលើ​ឆាក​មួយ​នោះ ហើយ​កញ្ញា​ក៏​ទទួលបាន​ការចាប់អារម្មណ៍ និង ការលើកសរសើរ​ជាច្រើន​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្នុងប្រទេស​ផងដែរ ។​

​យ៉ាងណាមិញ បើទោះជា​កញ្ញា ឌី លីកា ធ្វើ​បានល្អ​ខ្លាំង​ប៉ុនណា​ក្តី ប៉ុន្តែ​ក៏​នៅតែ​ត្រូវការ​ការជួយជ្រោមជ្រែង​ពី​មហាជន​ខ្មែរ​ទូទាំងប្រទេស ពិសេស​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ដើម្បី​បោះឆ្នោត​ដល់ក​ញ្ញា​ឈានទៅ​ជាប់​ឈ្មោះ​ជា​ឈុត​តំណាង​ជាតិ​ដែល​ល្អផ្តាច់គេ ។ ដូច្នេះ​សូម​ប្រិយមិត្ត និង អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​គាំទ្រ​កញ្ញា ឌី លីកា និង ចង់ឃើញ​ឈុត​ប្រចាំ​ជាតិ​កម្ពុជា ក្លាយជា​ឈុត​ប្រចាំ​ជាតិ​ដែល​ល្អផ្តាច់គេ​នោះ គឺអាច​បោះឆ្នោត​ដល់ក​ញ្ញា ឌី លីកា ទាំងអស់គ្នា តាមរយៈ​ការ​ចុច​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Miss Grand International រួចហើយ​ស្វែងរក​រូបភាព​កញ្ញា ឌី លីកា ក្នុង​ឈុត​ប្រចាំ​ជាតិ និង ចុច Like រូប​មេដៃ​តែមួយគត់ រួម​នឹង​ការ​ចុច Share ៕

Leave a Reply

Your email address will not be published. Required fields are marked *