ម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ថែល ថៃ ហួសចិត្ត ដោយសារតែមានអ្នកយកឈ្មោះរបស់លោក ទៅលក់ផលិតផលជំនួយផ្លូវភេទ…

ម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ថែល ថៃ ហួសចិត្ត ដោយសារតែមានអ្នកយកឈ្មោះរបស់លោក ទៅលក់ផលិតផលជំនួយផ្លូវភេទ...

ភ្នំពេញ៖ ចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ថែល ថៃ ធ្វើការវីដេអូ ហួសចិត្តចំពោះជនអនាមិក​ ដែលយកឈ្មោះលោកទៅប្រកបអាជីវកម្មផ្លូវភេទ លោកក៏បានចោទជាសំនួរថា “សមទេ បងប្អូន?” ។​ តារាចម្រៀងរយៈពេលជាង១៥នាទីនេះ អតីតកូនក្រុម ឱក សុគន្ធកញ្ញា គឺលោក ថែល ថៃ ជម្រាបទៅកាន់អ្នកគាំទ្រទាំងអស់ថា “សូមបងប្អូនកុំយល់ច្រលំ ផេកឈ្មោះ Thel Thai HM លក់ផលិតផលផ្លូវភេទ មិន​មែន​ជាផេកខ្ញុំទេ”។

ថៃល ថៃ តារាមិនសូវសកម្មក្នុងបណ្តាញសង្គម បានលើកឡើងថា «ដំបូងឡើយខ្ញុំមិនដឹងថា​គេយកឈ្មោះខ្ញុំទៅធ្វើរឿងសង្គមខ្មែរស្អប់ខ្ពើមបែបនេះទេ តែមានបងប្អូនគាត់ឆាតមកខ្ញុំសួរថា ខ្ញុំលក់ផលិតផលជំនួយផ្លូវភេទមែន?»។ ក្រោយពីលឺដំណឹងបែបនេះ លោកហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយលោក៏បានចូលទៅឆែកមើល ក៏ឃើញឈ្មោះលោកពិតមែន។

យ៉ាងណាមិញ ម្ចាស់ពានរូបនេះ ក៏សូមឲ្យម្ចាស់អាជីវកម្ម ឬផេករូបនេះ សូមមេត្តាជួយប្តូរឈ្មោះចេញទៅ។ នៅក្នុងផងដែរ ក៏មានអ្នកគាំទ្រជាច្រើន សង្ឃឹមថាម្ចាស់ផេក នឹងធ្វើការប្អូរឈ្មោះចេញ។

មានវីដេអូ៖

ប្រភព៖ Tel Thai Oficail

Leave a Reply

Your email address will not be published. Required fields are marked *