លោក ឆឹ​ម ស​ក្ដ​ដា ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រ ភាំងស្មារតី ក្រោយពីរូបលោក​ ស្លៀកស្បង់ចីវរ បួសធ្វើព្រះសង្ឃ !…

លោក ឆឹ​ម ស​ក្ដ​ដា ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រ ភាំងស្មារតី ក្រោយពីរូបលោក​ ស្លៀកស្បង់ចីវរ បួសធ្វើព្រះសង្ឃ !...

ភ្នំពេញ៖ ជារឿងក៏គួរឲ្យភ្ញាក់ផ្អើលបំផុត សម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជាអ្នកគាំទ្រលោក បន្ទាប់ពី​តារា​សម្ដែង​រូប​សង្ហា​លោក ឆឹ​ម ស​ក្ដ​ដា ស្រាប់តែ​បង្ហោះ​រូបថត​ស្លៀក​ស្បង់​ចីវរ កោរសក់​បួស​ធ្វើជា​ព្រះសង្ឃ ។​

តារាប្រុសដែលកំពុងតែឡើងកូដស្រឺតៗរូបនេះ បានបង្ហោះរូបមួយសន្លឹក នៅក្នុងវត្តអារាម ដោយស្លៀកស្បង់ចីវរ ព្រមទាំងកោរសក់ កោរ​ចិញ្ចើម​ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសួរដេញដោលរូបលោក ចង់ដឹងពីការពិត។

​តែ​យ៉ាងណា​ដើម្បី​បញ្ចប់​ការងឿងឆ្ងល់ ឆឹ​ម ស​ក្ដ​ដា បាន​ឆ្លើយតប​ទៅ​អ្នកគាំទ្រ​របស់ខ្លួន​ថា នោះ​គ្រាន់តែ​ជាការ​សម្ដែង​ក្នុង​រឿង «​កែវភ្នែក​» ប៉ុណ្ណោះ លោក​មិនបាន​បួស​ធ្វើជា​ព្រះសង្ឃ​ពិតប្រាកដ​ទេ ។ 

ប្រភពរូប៖  ឆឹ​ម ស​ក្ដ​ដា

Leave a Reply

Your email address will not be published. Required fields are marked *