គុណម្ចាស់ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ចេញមកធ្វើការសូមទោស ញាតិញោម ចំពោះរឿងបិណ្ឌបាត រថយន្ត Lexus LX 570 នេះគ្រាន់តែចង់ឲ្យញាតិញោមបាន…

គុណម្ចាស់ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ចេញមកធ្វើការសូមទោស ញាតិញោម ចំពោះរឿងបិណ្ឌបាត រថយន្ត Lexus LX 570 នេះគ្រាន់តែចង់ឲ្យញាតិញោមបាន...

ភ្នំពេញ៖ ដូចដែលបងប្អូនជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នេះ មានព្រះសង្ឃដ៏ល្បីឈ្មោះមួយអង្គដែលគង់នៅវត្តនាគវ័ន្ត មានព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គ សុំបិណ្ឌបាតរថយន្តថ្មីមួយគ្រឿង ម៉ាក Lexus LX 570 ស៊េរីឆ្នាំ២០១៩ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរិះគន់ជាខ្លាំង ចំពោះសារមួយនេះ ។

ក្រោយពីរងនូវការរិះគន់ ពីសំណាក់បណ្តាលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនកុះករនោះ ពេលនេះគុណម្ចាស់ក៏បានចេញមកធ្វើការបកស្រាយ ជូនពុទ្ធបរិស័ទ ដើម្បីបានជ្រាបថា ការបង្ហោះសារនោះគ្រាន់តែចង់ ឲ្យពុទ្ធបរិស័ទបានសើចសប្បាយ គុណម្ចាស់មិនមានបំណងចង់បិណ្ឌបាតឡានអីនោះទេ។

គុណម្ចាស់ព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ក៏បានបង្ហោះសារថា “ខ្ញុំករុណា អត្មាភាព សូម អភ័យទោសដល់ព្រះករុណាគ្រប់អង្គនឹងញាតិញោមក្នុងនិងក្រៅប្រទេស !ឈឺព្រះកេស គ្រាន់តែចង់ អោយញាតិញោមអស់សំណើច ទេតា !“។

នៅក្នុងអត្តចាស់របស់គុណម្ចាស់បានបង្ហោះសារថា “414142ខ្ចិលបិណ្ឌបាតញាតិញោមកសាងអីទេ😍 ខ្លាចចិត្តញាតិញោមណាស់ ឥឡូវនេះសុំបិណ្ឌ៥៧០(២០១៩)តែម្តងទៅមានញាតិញោមណាមានសទ្ធា? បើមានញាតិញោមចង់ជួយ”។

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *