ប្រពៃណាស់…ឆ្លៀតពេលទំនេរពីការរកស៊ី អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី បានចុះចែកអំណោយដល់លោកយាយ លោកតា និងបានសង់ផ្ទះជូនបងស្រីម្នាក់ទៀតផង

ប្រពៃណាស់...ឆ្លៀតពេលទំនេរពីការរកស៊ី អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី បានចុះចែកអំណោយដល់លោកយាយ លោកតា និងបានសង់ផ្ទះជូនបងស្រីម្នាក់ទៀតផង

តារាសម្តែងអ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី កាន់តែមានភាពផ្អែមល្ហែម ក្រោយពីទទួលបានចំណងដៃ ដ៏ល្អដូចជាគ្រាប់ពេជ្រមួយគ្រាប់ នោះគឺប្អូនស្រីម៉ូម៉ូ ដែលគួរឲ្យស្រលាញ់។

ទោះបីជារវល់និងរបររកស៊ី យ៉ាងណាក្តី តែតារាស្រីស្រស់ម្នាក់​នេះ មិនដែលភ្លេចធ្វើបុណ្យជាមួយចាស់ៗ និងអ្នកជួបការលំបាក ខ្វះខាត ។ យ៉ាងណាមិញ​ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក៏បានប្រគល់ផ្ទះជូន បងស្រីឈ្មោះ មូល សាម៉ន ហៅមិ ដែលស្ថិតនៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ តាកែវ។

នៅក្នុងគណនីហ្វេសប៊ុក អ្នកនាងគង់ ចាន់ស្រីមុំ ក៏បានបង្ហោះសារថា “រសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ នាងខ្ញុំនិងគ្រួសារ​ បានចូលរួមប្រគល់ផ្ទះ ដែលផ្តួចផ្តើមកសាងដោយលោកបង ថុង រី​ និង ពុទ្ធបរិស័ទមកពីគ្រប់ទិសទី ក៏ដូចជាមិត្តភ័ក្តទាំងអស់គ្នាផងដែល..

ប្រគល់ជូនដល់បងស្រីឈ្មោះ មូល សាម៉ន ហៅមិ ដែលស្ថិតនៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ តាកែវ ដែលអ្នកមីងមានជីវភាពក្រលំបាក​ ដេីរសុំតែផ្ទះគេជ្រករហូតមក​ មិនមានកូនចៅទេ។

សូមមហាកុសលនេះកើតមានដល់ ពុទ្ធបរិស័ទម្ចាស់ជំនួយ ព្រមទាំងបងប្អូនទាំងអស់ស្មើៗគ្នា សូមអនុមោទនា!​ 🙏

#ឃើញគេធ្វើល្អត្រេកអរនិងគេទៅ​#បានទាំងបុណ្យបានទាំងមិត្តភាព”។

ប្រភព៖ Kong chansreymom

Leave a Reply

Your email address will not be published. Required fields are marked *