សូមជួយលោកតាផងបងប្អូន ! កូនបែកថ្នាំ ដុតបំផ្លាញទ្រព្យសម្បត្តិឪពុកឆេះខ្ទេច សល់តែផេះទេ

សូមជួយលោកតាផងបងប្អូន ! កូនបែកថ្នាំ ដុតបំផ្លាញទ្រព្យសម្បត្តិឪពុកឆេះខ្ទេច សល់តែផេះទេ

(កោះកុង)៖ កូនប្រុសញៀនថ្នាំម្នាក់ មិនគិតសងគុណឪពុកទេ បែរជាបានដុតបំផ្លាញទ្រព្យសម្បត្តិឪពុកឆេះខ្ទេច សល់តែសសរផ្ទះ តែមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖០០ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកតាជាម្ចាស់ផ្ទះ ត្រូវជាឪពុកឈ្មោះ អ៊ុយ សុភ័ក្រ អាយុ៧៣ឆ្នាំ បានរៀបរាប់នៅកន្លែងកើតហេតុថា ហេតុការណ៍នេះបណ្តាលមកពីកូនប្រុសបង្កើតជាអ្នកដុតបំផ្លាញ ដោយកូនប្រុសគាត់មានកាប្រើប្រាស់គ្រឿងញៀន មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយសឹងមិនគាត់ស្គាល់គាត់។ រាល់ថ្ងៃគាត់មិនបាននៅជាមួយទេ។

លោកបានបញ្ជាក់ថា កូនប្រុសគាត់ដែលដុតបំផ្លាញផ្ទះឈ្មោះ គឹម សំបូរ អាយុ៤៣ឆ្នាំ រស់នៅផ្ទះនេះតែម្តង។

សមត្ថកិច្ចពន្លត់អគ្គិភ័យ បានឲ្យដឹងនៅកន្លែងកើតហេតុថា ចំពោះករណីនេះ រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន៣រថយន្ត បានបាញ់ពន្លត់ និងទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះក្បែនោះបានទៀតឡើយ ហើយប្រើរយៈពេលប្រហែល៣០នាទី។

បើតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ការពន្លត់អគ្គីភ័យនេះមានការលំបាកខ្លាំងណាស់ ដោយសារប្រជាពលរដ្ឋគាត់ធ្វើផ្ទះស្ទើរតែជិតផ្លូវអស់ ធ្វើឲ្យរថយន្តចូលទៅដល់គោលដៅមិនបាន។ សមត្ថកិច្ចពន្លត់អគ្គិភ័យ ក៏សូមឲ្យប្រជាពលរដ្ឋ សាងសង់លំនៅដ្ឋាននៅក្បែផ្លូវ សូមទុកផ្លូវឲ្យធំបន្តិចដើម្បីងាយស្រួលរថយន្តចេញចូល នៅពេលមានបញ្ហាអ្វីមួយកើតឡើងក្នុងភូមិដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *