លោក គួច ខេវិន បានបង្ហោះសារថា ខ្មែរពិតជាសំបូរហូរហៀរ ទៅដោយ​មរតក បេតិកភណ្ឌ និងវប្បធ៌មពិតមែន ទើបមានតែអ្នកចង់បានយកទៅ…

លោក គួច ខេវិន បានបង្ហោះសារថា ខ្មែរពិតជាសំបូរហូរហៀរ ទៅដោយ​មរតក បេតិកភណ្ឌ និងវប្បធ៌មពិតមែន ទើបមានតែអ្នកចង់បានយកទៅ...

ភ្នំពេញ៖  ក្រោយពីទទួលបានភាពជោគជ័យ លើការផលិតកម្មវិធីទូរទស្សន៍ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាពេលថ្មីៗនេះ លោក  គួច ខេវិន ដែលជាផលិករកម្មវិធីកម្សាន្ត របស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីឈ្មោះ ក៏បានបង្ហាញអារម្មណ៍អរគុណ ចំពោះពុកម៉ែ បងប្អូន​ដែលតែងតែគាំទ្រ រាល់សកម្មភាពរបស់លោកនាពេលកន្លងមក។ 

លោកគួច ខេវិន បានសរសេរបង្ហោះ​ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “ខ្ញុំបាទសូមអរគុណជាអនេក🙏​ ដល់មិត្តក្នុង facebook​ ដែលតែងតែគាំទ្ររៀងរាល់កម្មវិធីទូរទស្សន៍ដែលខ្ញុំផលិត​ ហើយនិងបានជួយ Share​ និង Like​… ជាក់ស្តែងដូចជារដូវបុណ្យភ្ជុំកន្លងមក​ ដែលមានក្រុមត្រកូលខាត់​ មានអ្នក Share​ និងចូលរួមតាមដានជាង​ 21k​… ក្នុងពេលតែ3ថ្ងៃ…ជាមួយនឹង ភ្លេង បុរាណខ្មែរ យ៉ាងពិរោះរណ្តំចិត្ត💕❤️”។

លោកក៏បានបន្តទៀតថា “ខ្មែរពិតជាសំបូរហូរហៀរ ទៅដោយ​មរតក បេតិកភណ្ឌ និងវប្បធ៌ម ។ ក៏ដោយសារ តែភាពហូរហៀរនេះហើយទើបបានជាធ្វើឲ្យខ្មែរពិបាកថែ ពិបាករក្សា… ពិបាកចែក ចាយឲ្យកូនចៅ ជំនាន់ក្រោយៗ រួចក៏ទុកឲ្យ គេលួច គេប្លន់ ឲ្យគេរើសយកទៅធ្វើជាសម្បត្តិរបស់គេទៅវិញ ចំណែកខ្លួនជាម្ចាស់មរតកដ៏សំបូរបែប ក៏បណ្តែតបណ្តោយកូនចៅឲ្យទៅលួចចម្លងវប្បធ៌ម ជាតិគេទាំងងងឹតងងល់មកពង្វក់ ខ្មែរ តជំនាន់ ហើយថែមទាំងនៅតែអួតក្អេងក្អាង ខុសទំនង…”។

លោកក៏បានបន្តយ៉ាងដូច្នេះទៀតថា “ប្រសិនជាមាន មនសិកា ជាខ្មែរពិតតែបន្តិចបន្តួច រួចលួចក្រឡេកមើលពួក ដែលធ្លាប់លួច ធ្លាប់ប្លន់ ធ្លាប់រើសយក មរតកវប្បធ៌មខ្មែរ ទៅថែ ទៅរក្សា ទៅការពារ ទៅលើកស្ទួយនោះ អ្នកនឹងមិនក្លាយទៅជាខ្មែរដែលត្រូវ បណ្តាសាររបស់ បុព្វបុរស មហានរគ នោះឡើយ—“។ ‎ជំនួសឲ្យពាក្យសោកស្តាយ តើអ្នក បានធ្វើអ្វីខ្លះ ដើម្បីរក្សា”វប្បធ៌ម”ជាតិខ្មែរ ??? ប្រឈមទៅនឹងភាពធ្លាក់ដុនដាបដល់ កម្រិតមួយដែលមិនល្អ នៃវប្បធ៌មរបស់ខ្មែរ តើក្រសួង និងស្ថាប័នណាខ្លះ គួរទទួលខុសត្រូវ និងបញ្ឈប់ភាព លង់លក់ដ៏អាក្រក់ទាំងកណ្តាលថ្ងៃត្រង់បែបនេះ ?

សូមជួយshare1 សូមអរគុណជាថ្មីម្ទៀត🙏🙏🙏”៕

ប្រភព៖ Kevin Kouch

Leave a Reply

Your email address will not be published. Required fields are marked *