ខ្លាំងប៉ះខ្លាំង! ក្រោយ ធី សុវណ្ណថា ព្រមាន ២៤ម៉ោង ឲ្យគណនីហ្វេសប៊ុកឈ្មោះ Heng Yin (ចំប៉ីខ្មៅ)​ ឲ្យសុំទោសការ​ប្រមាថ​ឈុត​តំណាងជាតិកម្ពុជា «​ទេពី​ស្រុីសួគ៌​ឦសាន​បុ​រៈ​» ស្រាប់តែឆ្លើយតបវិញថា…

ខ្លាំងប៉ះខ្លាំង! ក្រោយ ធី សុវណ្ណថា ព្រមាន ២៤ម៉ោង ឲ្យគណនីហ្វេសប៊ុកឈ្មោះ Heng Yin (ចំប៉ីខ្មៅ)​ ឲ្យសុំទោសការ​ប្រមាថ​ឈុត​តំណាងជាតិកម្ពុជា «​ទេពី​ស្រុីសួគ៌​ឦសាន​បុ​រៈ​» ស្រាប់តែឆ្លើយតបវិញថា...

ភ្នំពេញ៖ កាលេះពីថ្មីៗ នេះ ស្រាប់តែ ធី សុវណ្ណថា ចេញមុខប្រមានទៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Heng Yin (ចំប៉ីខ្មៅ)​ ដោយនិយាយថា៖ សារព្រមាន​ ២៤ម៉ោង ករណីប្រមាថ​ឈុត​ “ទេពីស្រីុសួគ៌​ឦសាន​បុរៈ” ដែលបានប្រមាថ​លើពាក្យ ​“ឦសាន​បុរៈ” ​ឦសាន​បុរៈ​ ជាពាក្យតំណាង​ ឈុតវប្បធម៌ជាតិ​ខ្មែរ​ ជាឈ្មោះទីក្រុង​បុរាណខ្មែរ​ និងជាឈ្មោះនៃអតីតៈ ព្រះមហាក្សត្រខ្មែរ​ “ព្រះបាទឦសាន​វរ្ម័ន​ ទី១” នៅសតវត្ស​ ទី៦-៧ នៃប្រវត្តិសាស្ត្រខ្មែរ…។

យោងតាម Video Live និង Post របស់លោក​ ពីម្សិលមិញ បានថា​ “ឦសាន​បុរៈ​ ឈុតគ្មានអត្តសញ្ញាណជាតិ” និងបានភ្ជាប់ដោយរូប​ សើបចំអក់​ 😂 ជាច្រើន​.. ទង្វើលោកនេះជាការប្រមាថ បរិហាកេរ្ត៍​លើសម្បត្តិ៍​វប្បធម៌ជាតិ​ខ្មែរ និងជាការប្រមាថលើឈ្មោះ​រាជធានីបុរាណខ្មែរ និងព្រះកិត្តិនាមរបស់អតីត​ព្រះមហាក្សត្រខ្មែរ​ នាងខ្ញុំ​ ផ្តល់ឱកាសឲ្យលោក​ ២៤ម៉ោង ដើម្បីទទួលកំហុស​ “លុបការផុសប្រមាថ” និងសុំទោសជនជាតិខ្មែរ​ ជាបន្ទាន់​ បើលោកនៅតែបំពាន​ ខ្ញុំនឹងសិក្សានិតិវិធីច្បាប់ប្តឹងលោក​ ពីបទបរិហាកេរ្តិ៍​ និងបទប្រមាថអតីតៈព្រះមហាក្សត្រ​ ទៅក្រសួងព្រះបរមរាជវាំងក្រសួងវប្បធម៌​ វិចិត្យសិល្ប​: សាលាដំបូង​ភ្នំពេញ​ និងសាលាខេត្តកំពង់ធំ​…នាងខ្ញុំ​ ក៏បានឃើញមានការប្រមាថ​លើសម្បត្តិវប្បធម៌ខ្មែរ​ ពីជនជាតិបរទេសខ្លះនាងខ្ញុំ​ កំពុងសិក្សានិតិវិធី​ ច្បាប់អន្តរជាតិ​ បណ្តាសារ​ “ជនណា​បំផ្លាញ​ ក្លោញ​ តម្រតេងព្រះអាទិត្យ (សម្បត្តិវប្បធម៌ជាតិខ្មែរ)​ ជននោះនឹងវិនាសអន្តរាយ” នេះជាបណ្តាសារ​ ចាទុកជាប់សិលាចារិកប្រាសាទត្រពាំងរពាក់​ នៃក្រុមប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ​ ត្រូវបានបោះពុម្ភ​ និងផ្សាយ ដោយរដ្ឋបាលខេត្តកំពង់ធំ​។ 

ទោះបីជាមានការប្រមានបែបនេះក៏ដោយ លោក Heng Yin (ចំប៉ីខ្មៅ)​ ជាបុរសភេទទី៣ ក៏បានផុសក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ថា ៖ អរគុណសម្រាប់ការបារម្ភ គ្រប់គ្នា❤️🙏🏻ខ្ញុំនៅតែរក្សាស្នាមញញឹម❤️។

Leave a Reply

Your email address will not be published. Required fields are marked *