ផ្អែមម្លេះទេ!!! តោះមកស្ដាប់ Boy Pakorn បាន​និយាយ​ពាក្យ​ពេចន៍​ជា​ច្រើន ​ចេញ​ពី​ទំហំ​ដួង​ចិត្ត​ទៅ​កាន់​ហ្វេនៗ​​​ និង​ស្ត្រី​កម្ពុជា​ ស្ដាប់ហើយព្រឺរោមណាស់…

ផ្អែមម្លេះទេ!!! តោះមកស្ដាប់ Boy Pakorn បាន​និយាយ​ពាក្យ​ពេចន៍​ជា​ច្រើន ​ចេញ​ពី​ទំហំ​ដួង​ចិត្ត​ទៅ​កាន់​ហ្វេនៗ​​​ និង​ស្ត្រី​កម្ពុជា​ ស្ដាប់ហើយព្រឺរោមណាស់...

ភ្នំពេញៈ ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៨ កន្លង​ទៅ​​​នេះ​​ ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល​លាង​សម្អាត​មុខ​​​ នៅក្នុងផ្សារទំនើប អីុអនម៉ល កំពូល​តារា​សម្ដែង​ថៃ​ Boy Pakorn បាន​និយាយ​ពាក្យ​ពេចន៍​ជា​ច្រើន​ចេញ​ពី​ទំហំ​ដួង​ចិត្ត​ទៅ​កាន់​ហ្វេនៗ​​​ និង​ស្ត្រី​កម្ពុជា​​ដោយ​គ្មាន​លាក់​លៀម​អី​បន្តិច។ 

ដោយក្នុងនោះកំលោះ​សង្ហា​ Boy Pakorn បាន​និយាយ​ថា កម្ពុជា​គឺ​ជា​ផ្ទះ​របស់​លោក ហើយ​អ្នក​គាំទ្រ​​​​រាប់​ពាន់​នាក់ ​នៅ​លើ​ទឹក​ដី​អង្គរ​មួយ​នេះ ​គឺ​​ជា​​សមាជិក​ក្រុម​គ្រួសារ​​ខ្លួន ព្រោះ​ស្ទើរ​តែ​គ្រប់​ខ្សែ​​ភាព​យន្ត​ភាគ​ដែល​លោក សម្ដែង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពី​ពុក​ម៉ែ​បង​ប្អូន​កម្ពុជា។ មាន​ពុក​ម៉ែ​បង​ប្អូន​​គាំទ្រ​ទើប​​លោក ​មាន​​​​ឱកាស​បាន​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​លោក​គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​អរគុណ​​នឹង​ចង់​ប្រាប់​ថា “ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា​ ស្រឡាញ់​ ស្ត្រី​ខ្មែរ​​ពិសេស​ហ្វេនៗ​ដែល​តាម​ដាន​រឿង​ភាគ​របស់​ខ្ញុំ”។ 

ព្រោះតែពាក្យពេជ្រប៉ុន្មាននេះ បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​​​ ដែល​មាន​វត្តមាន​នៅ​ទីនោះ​ផ្ទាល់​ ស្រែក​ហ៊ោ​​យ៉ាង​ខ្លាំង។ នេះ​មិន​មែន​ជា​លើក​ទី១​​ទេ​​ ដែល​តួ​ឯក​ប្រុស​ក្នុង​រឿង​ ”បេសកកម្ម​ភេទ​ទី៣” មក​កម្ពុជា តែ​វា​គឺ​ជា​លើក​ទី៤​។ តែ​សម្រាប់​រាជធានី​ភ្នំពេញ​ជា​លើក​ទី២ ហើយ​លោក សង្ឃឹម​ថា​នឹង​បាន​មក​ជួប​ពុក​ម៉ែ​បង​ប្អូន​ជា​ថ្មី​ម្ដង​ទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *