វីវរហើយ…ក្រសួងអប់រំ យុវជន និង​កីឡា ប្រកាសព័ត៌មានជាបន្ទាន់​ ចំពោះម្ចាស់គណនីហ្វេសប៊ុក "សេវាផ្សេង​ទៀត" ពាក់ព័ន្ធនឹង​ការ​ទទួល​ធ្វើ​សញ្ញាបត្រក្លែងក្លាយ

វីវរហើយ...ក្រសួងអប់រំ យុវជន និង​កីឡា ប្រកាសព័ត៌មានជាបន្ទាន់​ ចំពោះម្ចាស់គណនីហ្វេសប៊ុក "សេវាផ្សេង​ទៀត" ពាក់ព័ន្ធនឹង​ការ​ទទួល​ធ្វើ​សញ្ញាបត្រក្លែងក្លាយ

សេចក្តី​ប្រកាស​ព័ត៌មាន​ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា៖ ក្នុង​ពេល​ថ្មីនេះ​មាន​គណនី Facebook ដែល​មាន​ឈ្មោះ​ថា “សេវាផ្សេង​ទៀត” បាន​បង្ហោះ​ព័ត៌មាន​ដែល​មាន​ចរិត​បោក​ប្រាស់ និង​បង្ខូច​កេរិ៍្ត​ឈ្មោះ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពាក់ព័ន្ធ​នឹង​ការ​ទទួល​ធ្វើ​សញ្ញាបត្រ​បាក់​ឌុប និង​បរិញ្ញាបត្រ​គ្រប់​ផ្នែក។

ការបង្ហោះព័ត៏មានបែបនេះ ជាអំពើខុសច្បាប់​ ដែលបំពានលើសេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាការអនុវត្តកណែទម្រង់របស់ក្រសួងអប់រំ យុវជន​ និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្មារតី និងការខិតខំរៀនសូត្ររបស់សិស្សានុសិស្ស និងនិស្សិតកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡាកំពុងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចក្នុងការស្វែងរកជនដែលបានបង្ហោះព័ត៏មានខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់​ និងសូមអំពាវនាវដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ចូលរូមទប់ស្កាត់ការចែកចាយព័ត៏មាននេះតាមគ្រប់រូបភាព ព្រមទាំងសហការផ្តល់ព័ត៏មានជូនសមត្ថកិច្ចក្នុងការ ឈានទៅកំណត់មុខសញ្ញាជនដែលបានប្រព្រឹត្តអំពើខាងលើ។

សេចក្តីដូចបានជម្រាបជុនខាងលើ សូមសាធារណជន​ មាតាបិតា​ និងអ្នកអាណាព្យាបាល សិស្សានុសិស្ស និងនិស្សិតគ្រប់រូប មេត្តាជ្រាបជាព័ត៏មាន និងសូមផ្តល់កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ព័ត៏មានក្លែងក្លាយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *