ប្រពៃណាស់! ស្រីប៉ុច ប្រឹងសរសេរអក្សរ ដោយ​ប្រើ​ជើង ​ថ្លែងអំណរអរគុណ​ដល់ លោកខៀវ កាញារីទ្ធ ​ដែលបានឧបត្ថម្ភថវិកា…

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនពិតជាបានស្គាល់ប្អូនស្រី ស្រីប៉ុច ដែលតែងតែLive វីដេអូលក់ឡេរាល់ថ្ងៃនោះ បច្ចុប្បន្ន ស្រីប៉ុច មានអាយុ ១៨ឆ្នាំ ហើយបានសិក្សាដល់ថ្នាក់ទី១២ហើយ នៅវិទ្យាល័យឥន្ទ្រទេវី។ កញ្ញារស់នៅជាមួយបងប្អូនប្រុសពីរនាក់ក្នុងបន្ទប់ជួល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្អូនស្រីពិការ ដៃ ទាំង សងខាង តាំងពីកំណើតកញ្ញា សាត ស្រី ប៉ុច បាន សរសេរសំណេរមួយដោយ​ប្រើ​ជើង ថ្លែងអំណរគុណ ដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានផ្តល់ថវិកា ក៏ដូចជា សម្ភារៈ សិក្សា មួយ ចំនួន ផងដែរ ។

​កញ្ញា សាត ស្រី ប៉ុច បញ្ជាក់ ថា “​នាង​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​និង​រំភើប​ឥតឧបមា ដោយបាន លោក​អ៊ុ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​លោកជំទាវ បាន​ពាំ​នាំយក​ថវិកា​មក​ឲ្យ​រូបនាង​ខ្ញុំ និង​សម្ភារៈ​សិក្សា​មួយចំនួន​ផងដែរ​”​។

​កញ្ញា​ពិការ​ដៃ​ទាំងសងខាង​រូបនេះ​បន្តថា​”​នាង​ខ្ញុំ​សូម​ឲ្យ​វត្ថុ​ស័​ក្ត​សិទ្ធ​គ្រប់​ទិស​តាម​ថែរក្សា​ឲ្យ​លោក​ទាំងពីរ ជួបតែ​សេចក្តីសុខ សុខភាព​រឹងមាំ ជោគជ័យ​គ្រប់​កិច្ចការងារ​”​។

​សូម បញ្ជាក់ ថា កញ្ញា សាត ស្រី​ប៉ុច ពិការ​ដៃ​ទាំងសងខាង​ពី​កំណើត ។ ប៉ុន្តែភាព​ពិការ​នេះ មិនបាន​បង្អាក់ដំណើរ​ជីវិត​របស់​កញ្ញា​ឡើយ ដោយបាន​តស៊ូ​រៀន​ដល់​ថ្នាក់​ទី​១២​ហើយ ដោយ​បច្ចុប្បន្ន​កញ្ញា​កំពុង​រៀន​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។​

​ក្រៅពី​ប្រឹង​ប្រឹងរៀន​សូត្រ កញ្ញា សាត ស្រី ប៉ុច បាន​ផ្សាយ​លក់​ផលិតផល​តាម Facebook រកប្រាក់​ចំណូល​ទ្រទ្រង់​ជីវិត​ថែម​ទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *