រំភើបណាស់…លោកចាន់ សម័យ ទទួលបានផ្ទះដែលជាអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅបុរី ឡេង ណាវ៉ាត់ត្រា…

រំភើបណាស់...លោកចាន់ សម័យ ទទួលបានផ្ទះដែលជាអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅបុរី ឡេង ណាវ៉ាត់ត្រា...

កាលពីពេលកន្លងមក មហាជនពិតជាបានជ្រាបហើយថា តារាចម្រៀង ដែលមានឈ្មោះបោះសំលេង​ លោក ចាន់ សម័យ បានធ្វើឲ្យមហាជនមានអាណិតជាខ្លាំង ក្រោយពីបានឃើញលោក អង្គុយស្ទូចត្រី ដើម្បីចិញ្ចឹមជីវិត​ ព្រោះតែភាពខ្វះខាតនោះ។

ក្រោយពីរូបភាពរបស់លោកត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំឡែកតៗគ្នានោះ ធ្វើឲ្យមហាជនជាច្រើន​ បានពោលពាក្យអាណិត អាសូររូបលោកជាខ្លាំង ។ បន្ទាប់មកលោកក៏មានឪកាស ឡើងច្រៀងម្តងទៀត។ 

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ លោកក៏ទទួលបានផ្ទះដ៏ថ្មីស្រឡាងមួយខ្នង ដែលជាអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

ប៊ុនរ៉ានី ហ៊ុនសែន នៅបុរី ឡេង ណាវ៉ាត់ត្រា ជូនតារាចម្រៀងលោកចាន់ សម័យនិងក្រុមគ្រួសារ។ 

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈ​ បានលើកឡើងថា “រំភើបណាស់ ម៉ោង៤ល្ងាចនេះ តារាចម្រៀងចាន់សម័យនឹងទទួលបានផ្ទះដែលជាអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅបុរី ឡេង ណាវ៉ាត់ត្រា🙏🙏🙏”។

គួរបញ្ជាក់ផងដែរ ម្ចាស់បទ “មិនស្រលាញ់អូនមិនបាន” ក៏បានជួយពីឯកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយដីមួយកន្លែងសម្រាប់សង់ផ្ទះ ដោយក្នុងនោះ មានការឧបត្ថម្ភពីមិត្តៗសិល្បៈករ សិល្បៈការិនី និងមហាជន​ ជាពិសេសគឺម្តេចតេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​កំពូល​ក៏បានប្រកាស​ផ្តល់​ថវិកា​១ម៉ឺនដុល្លារ ដោយក្តីសណ្តោសចំពោះអ្នកសិល្បៈ​រូបនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *