អុញទៀតហើយ…មានអ្នកចេញមុខការពារថា ចំប៉ីខ្មៅ បកស្រាយនោះមិនខុសឡើយ !

អុញទៀតហើយ...មានអ្នកចេញមុខការពារថា ចំប៉ីខ្មៅ បកស្រាយនោះមិនខុសឡើយ !

ក្រោយពីមានរឿងរ៉ាវកក្រើកបណ្ដាញសង្គមទាក់ទងការបង្ហោះសារព្រមានពីកញ្ញា ធី សុវណ្ណថា ទៅលើយុវជន យិន ហេង ហៅ ចំប៉ីខ្មៅ អោយទុករយៈពេល២៤ម៉ោងអោយចេញមុខសុំទោសជាសាធារណៈនោះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនគាំទ្រ រហូតមានបុរសម្នាក់ហ៊ានចេញលុយថ្លៃមេធាវីឲ្យកញ្ញា ធី សុវណ្ណថា ក្នុងការប្ដឹងចាប់ ចំប៉ីខ្មៅ ដាក់គុកថែមទៀតផង ។

ប៉ុន្ដែទន្ទឹមហ្នឹងនេះដែរក៏មានម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ ច័ន្ទ សន្តិភាព ចេញមុខការពារថា ចំប៉ីខ្មៅ បកស្រាយនោះមិនខុសឡើយ ។ ម្ចាស់ហ្វេសប៊ុកខាងលើសរសេររៀបរាប់ថា៖ «ចំប៉ីខ្មៅ បកស្រាយមិន​ខុសទេ ខុសតែអ្នកមិនដឹង!! សូមអានឯកសារ​សៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា​របស់លោក​ អាដេម៉ារ ឡឺត្លែរ (ទំព៍រ 38 – 44) និងដេវីឌឆាលណ្ឌ័ល័រ ( ទំព័រ 19 – 35)» ។

គាត់បន្ដថា៖ «ឃើញ​គេចុះផ្សាយ និង​ប្រកែកគ្នាជេរគ្នាប្រមាថគ្នាដោយ​សាររឿង​ឈុត​បវកញ្ញាខ្មែរនរណាបកស្រាយយ៉ាងម៉េចក៏មិន​ខុសដែរ វាជាទស្សនៈ តែត្រូវច្បាស់លើ​ឯកសារយោងផង!! បើនិយាយពីអំឡុងសតវត្សទី​៧​ ខ្មែរនៅឥទ្ធិពល​ឥណ្ឌាខ្លាំងមែន!! សុំទោស មិនមានពេលច្រើន​សរសេររៀបរាប់ទេ !» ៕

Leave a Reply

Your email address will not be published. Required fields are marked *