លោក ម៉ៃ សុគន្ធ ក្តៅក្រហាយ ពេលឃើញ Miss Grand Thailand លួចយកឈុត “ទេពប្រណម្យ” មកបង្ហាញអន្តរជាតិ…

លោក ម៉ៃ សុគន្ធ ក្តៅក្រហាយ ពេលឃើញ Miss Grand Thailand លួចយកឈុត “ទេពប្រណម្យ” មកបង្ហាញអន្តរជាតិ...

ភ្នំពេញ៖ កម្មវិធី Miss Grand International កំពុង​តែប្រកួត​យ៉ាង​ស្វិត​ស្វាញ​ លើទឹកដីប្រទេសមីយ៉ាម៉ា ក្នុងចំណោម ២០ ប្រទេស ដែលបង្ហាញនូវឈុតតំណាងជាតិរបស់ខ្លួនទៅកាន់មហាជនផងដែរ។

ក្នុងនោះដែរ លោក ម៉ៃ សុគន្ធ ដែលមានរហាសនាមថា កំពូលរិះគន់ បានចេញមកនិយាយរឿង ឈុតបវរកញ្ញាថៃ ដែលលួចចំលងចម្លាក់ ទេពប្រណម របស់ខ្មែរ មកបង្ហាញអន្តរជាតិឲ្យដឹងថា ឈុតបង្អួតពីក្បូរក្បាច់រចនា រំលេចដោយពណ៌ទឹកមាស និងខ្មៅ មើលទៅសម្រិតសម្រាំងមិនតិចឡើយ ដែលខ្មែរហៅថា «ទេពប្រណម្យ» ។

យ៉ាងណាមិញ អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏ហាក់បីដូច មិនពេញចិត្តចំពោះអាកប្បកិរិយារបស់ថៃ ដែលតែងតែលួចយកវប្បធម៌របស់ខ្មែរ មកបង្ហាញលើឆាកអន្តរជាតិជារឿយៗ ដោយចូលខមមិនថា «សៀមបាយគ្រី ស៊ីបាយក្រៀម ចាំលួចលើគោគហ្មង! រាល់ថ្ងៃនឹងវាមិនដែលមានអ្វីជារបស់វាទេ ចាំតែលួចគេ»។

Leave a Reply

Your email address will not be published. Required fields are marked *