អ្នកនាង ខាត់ សុឃីម ក្តុកក្តួលចិត្ត ពេលឃើញ ព្រឹទ្ធាចារ្យសិល្បៈអាយ៉ៃ ចាប៉ី ឈិន ឈៀង ធ្លាក់ខ្លួនឈឺ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ …

អ្នកនាង ខាត់ សុឃីម ក្តុកក្តួលចិត្ត ពេលឃើញ ព្រឹទ្ធាចារ្យសិល្បៈអាយ៉ៃ ចាប៉ី ឈិន ឈៀង ធ្លាក់ខ្លួនឈឺ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ...

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រៀបច្បាស់ហើយថា មានសិល្បករជើងចាស់ជាច្រើន បានសម្រេចចិត្តបញ្ចប់អាជីព និងមានខ្លះទៀតក៏បាត់ដំណឹងសូន្យឈឹង។ ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿន ទើបយើងបានឃើញមុខរបស់គាត់ ឬក៏ជីវិតរស់នៅរបស់គាត់ជាដើម តាមរយៈហ្វេសប៊ុកឬក៏ តាមបណ្តាញសង្គមផ្សេងៗ។ 

តួយ៉ាង កាលពីថ្ងៃម្សិលមិញ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ក៏បានធ្វើការបង្ហោះរូបភាព នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ពីសិល្បករជើងចាស់ម្នាក់ ដែលកំពុងតែសំរាកព្យាបាលនៅឯមន្ទីរពេទ្យ។ អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា “សួមជំរាបសួរបងប្អូនសិស្សានុសិស្សញាតិមិត្តជិតឆ្ងាយដោយ លោកគ្រូ ឈិន ឈៀងសិល្បៈបុរាណ។ លោកសម្រាកនៅមន្ទីរពេទ្យកាលម៉ែត្រ សូមអញ្ជើញសួរសុខទុក្ខលោកគ្រូដោយសេចក្តីស្រលាញ់និងគោរពសម្រាប់សិល្បះបុរាណខ្មែរយើង🙏🙏🙏🙏”។

ប្រភព៖ រូប ខាត់ សុឃីម

Leave a Reply

Your email address will not be published. Required fields are marked *