នេះបានគេថា អត់អីធ្វើនាំរឿងដាក់ខ្លួន!!! ក្រោយពីមហាជនជាច្រើនជេប្រមាថ និងដាក់បណ្ដាសារួចមក បុរសម្នាក់នេះ ចេញវីដេអូសុំទោសបងប្អូនវិញហើយ…..(មានវីដេអូ)

នេះបានគេថា អត់អីធ្វើនាំរឿងដាក់ខ្លួន!!! ក្រោយពីមហាជនជាច្រើនជេប្រមាថ និងដាក់បណ្ដាសារួចមក បុរសម្នាក់នេះ ចេញវីដេអូសុំទោសបងប្អូនវិញហើយ.....(មានវីដេអូ)

កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ មានរឿងរ៉ាវក្ដៅគគុក នៅតាមបណ្តាញសង្គម​ហ្វេសបុក​ ដោយបុរសម្នាក់ មានគណនីហេ្វសបុកឈ្មោះថា Tavan Jalerm បានចេញ​វីដេអូ​និយាយប្រ​មាថទៅលើ​លទ្ធផល​ នៃការឈ្នះរបស់​បវរកញ្ញា​ កម្ពុជា​ ក្រោយពីការទទួល​ជ័យ​ជំនះ​ពីការបោះឆ្នោត​តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ ដោយតំរូវឲ្យ​មហាជន​ធ្វើការ​ Like និង​ Share។

បុរសម្នាក់នោះ ត្រូវបានមនុស្សជាច្រើន​ បានចេញជាវីដេអូ​និងខមិន ដើម្បី​ឆ្លើយតប​ទៅកាន់បុរសនោះវិញ​ ពីព្រោះតែពួកគេទ្រាំមិនបាន​ និងមិនពេញចិត្តនូវទង្វើល​ ជាពិសេស​សំដីតែម្តង​ ដែលបានមើលងាយទៅដល់​បវរកញ្ញា​ តំណាង​ កម្ពុជា​ និងរួមទាំងប្រជាជនខ្មែរទាំងមូលផងនោះ។ អ្វី​ដែលហួសចិត្តនោះ​ គឺបុរស​ម្នាក់នោះ ត្រូវបាន​មហាជនជាច្រើនបាន​ Comment ជេជាច្រើន​ តែបុរសម្នាក់នោះ ហាក់ដូចជាមិនខ្វល់​ និងស្ពឹកមុខទាល់តែសោះ មិនតែប៉ុណ្ណោះ​ថែមទាំងធ្វើទឹកមុខដឺទៀតផង។

ដោយឡែក​ កាលពីយប់មិញ​បុរសម្នាក់ខាងលើ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Tavan Jalerm បានចេញមុខធ្វើការ​ Live​ និងបានសរសេរចំណងជើងថា”នៅចង់ជេទៀតទេ?? ខ្ញុំសម្រេចចិត្តរួចហេីយតាំងពីម្សិលថា និងសូមទោសនៅអ្វីដែលនិយាយទៅប៉ះពាល់អារម្មរណ៍បងប្អូនខ្មែរ និង បញ្ជាក់ពីបំណងដែលចេញវិឌីអូនេះ” ៕

Leave a Reply

Your email address will not be published. Required fields are marked *