សួរថាអ្នកណាមិនស្រលាញ់មិនចង់បាន កូនស្រីដែលមានភ្នែកខ្មៅ មូលៗគួរឲ្យស្រលាញ់ ដូចតុក្តាបែបនេះនោះ

សួរថាអ្នកណាមិនស្រលាញ់មិនចង់បាន កូនស្រីដែលមានភ្នែកខ្មៅ មូលៗគួរឲ្យស្រលាញ់ ដូចតុក្តាបែបនេះនោះ

ថៃៈ គ្រាន់តែក្រឡេកឃើញភ្លាម ក៏ធ្វើឱ្យគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសម្រស់កែវភ្នែកក្មេងស្រីតូចម្នាក់ ដែលមានឈ្មោះថា Sitang និងទើបតែមានអាយុ ១ខួប ៤ខែ ប៉ុណ្ណោះ។ ក្មេងស្រីតូច Sitang គឺមានឈាមជ័រជាអ្នកស្រុកឥសាន្ត ដែលមានទីលំនៅបច្ចុប្បន្នក្នុងខេត្តខូរាត ប្រទេសថៃ។ រាប់ចាប់តាំងពីការបើកភ្នែកសម្លឹងមើលពិភពលោករបស់នាងមក Sitang ត្រូវបានសាច់ញាតិ និងអ្នកភូមិទូទៅហៅនាងថាជា «តុក្កតាមានជីវិត» ព្រោះតែនាងមានកែវភ្នែកមួយគូ ដ៏ភ្លឺថ្លា និងមូលក្រឡង់ ដូចតុក្កតាបាប៊ីដូច្នោះដែរ ដែលកម្រឃើញមាននរណាម្នាក់ មានភ្នែកស្រស់ស្អាតបែបនេះដូចនាងណាស់។

ជួបជាមួយអ្នកសារព័ត៌មានក្នុងស្រុកមូយ ម្តាយ Sitang ដែលជាស្ត្រីមេម៉ាយមានកូន ៣នាក់ បាននិយាយបង្ហាញប្រាប់ថា «Sitang គឺជាក្មេងស្រីម្នាក់ ដែលស្រួលចិញ្ចឹមបំផុត ព្រោះនាងមានចរិតស្លូតបូតតាំងពីកំណើត មិនក្បាលខូច ឬកាចអ្វីនោះទេ»។ ម្តាយ Sitang ប្រាប់ទៀតថា កន្លងមកក៏ធ្លាប់មានគេទាក់ទងឱ្យថតឃោសនាខ្លះៗដែរ តែអ្នកស្រីមិនទាន់បានគិតគូពីរឿងនេះទេ ព្រោះកូនស្រីនៅតូចខ្លាំពេកចាំឱ្យនាងធំជាងនេះបន្តិចទៀតសិន។

Sitang ក៏ត្រូវបានគេស្គាល់ច្រើនឡើងៗ ព្រោះតែជារឿយៗម្តាយតែងតែបានបង្ហោះរូបភាព សកម្មភាពប្រចាំថ្ងៃរបស់នាង នៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក ហើយយូរៗទៅក៏មានអ្នកចូលមក Like និងស៊ែរជាច្រើនបន្តបន្ទាប់គ្នា ព្រមទាំងពួកគេទាំងនោះក៏មិនភ្លេចបញ្ចេញមតិយោបល់សរសើរថា កែវភ្នែករបស់ Sitang ពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង ខុសពីក្មេងស្រីដទៃ ដែលនេះក៏ជាកែវភ្នែកមួយគូ ដែលអ្នកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់បាន ឱ្យជាភ្នែកកូនស្រីរបស់ខ្លួនផងដែរ៕

ប្រភពៈ khmerload

  

Leave a Reply

Your email address will not be published. Required fields are marked *