អបអរសាទរ! ខ្ទើយ ចំប៉ីខ្មៅ បានអរគុណ បងស្រី ធី សុវណ្ណថា ចំពោះកំហុសឆ្គង ហើយចំណាយពេលដ៏មានតំលៃក្នុងការ…

អបអរសាទរ! ខ្ទើយ ចំប៉ីខ្មៅ បានអរគុណ បងស្រី ធី សុវណ្ណថា ចំពោះកំហុសឆ្គង ហើយចំណាយពេលដ៏មានតំលៃក្នុងការ...

ភ្នំពេញ៖ មុនពេលនេះបន្តិច កញ្ញា ធី សុវណ្ណថា បានបង្ហោះសារទទួលយកការសុំទោស ពីលោក Heng Yin ខ្ទើយ (ចំប៉ីខ្មៅ)​ ដែលបានប្រមាថ ​ឈុត​ “ទេពីស្រីុសួគ៌​ឦសាន​បុរៈ” ដែលបានប្រមាថ​លើពាក្យ ​“ឦសាន​បុរៈ” ​ឦសាន​បុរៈ​ ជាពាក្យតំណាង​ ឈុតវប្បធម៌ជាតិ​ខ្មែរ​ ជាឈ្មោះទីក្រុង​បុរាណខ្មែរ​ និងជាឈ្មោះនៃអតីតៈ ព្រះមហាក្សត្រខ្មែរ​ “ព្រះបាទឦសាន​វរ្ម័ន​ ទី១” នៅសតវត្ស​ ទី៦-៧ នៃប្រវត្តិសាស្ត្រខ្មែរ…។

ក្នុងសាររបស់ កញ្ញា ធី សុវណ្ណថា បានបង្ហោះថា ថ្ងៃនេះ​ “នាងខ្ញុំ​ បានទទួលជួបលោក​ Heng yin (ចំប៉ីខ្មៅ) ចូលខ្លួន​មកទទួលស្គាល់កំហុស​ សុំអធ្យាស្រ័យពីនាងខ្ញុំ​ ពីមន្ត្រីជំនាញវប្បធម៌​ និងប្រជាជនខ្មែរ​ទូទាំងប្រទេស​”។

ក្រោយពីបង្ហោះបែបនេះហើយ ស្រាប់តែគណនីហ្វេសប៊ុក លោក Heng Yin ខ្ទើយ (ចំប៉ីខ្មៅ)​ ក៏បានសាទរការយកយល់ពីកំហុសឆ្កង អរគុណ បងស្រី ធី សុវណ្ណថា សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់ហេតុផល និង ទទួលយកការសុំអធ្យាស្រ័យអំពីខ្ញុំបាទ ❤️❤️អរគុណ សម្រាប់ វប្បធម៌សន្ទនា មួយនេះ។

នេះគឺជាទំនៀមទំលាប់ខ្មែរយើងមួយដ៏ផូរផង់ក្នុងការជូនកម្រងផ្កា ឲ្យទៅបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ជាងយើង ជាការស្វាគមន៍🙏🏻

ផ្កាម្លិះ ភួងម្លិះ រំយោលផ្កាម្លិះ ជាមួយផ្ការ័ក្ស❤️

Leave a Reply

Your email address will not be published. Required fields are marked *