មានទៅអន់ឯណា….ស្ងាត់ៗ តាន់ គឹមសួរ បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗម៉ង…

មានទៅអន់ឯណា....ស្ងាត់ៗ តាន់ គឹមសួរ បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗម៉ង...

ភ្នំពេញ៖ លោក តាន់ គឹមសួរ បានសាងប្រជាប្រិយភាពខ្លាំង នៅក្នុងបណ្តាញសង្គម តាមរយៈវីដេអូឃ្លីបអប់រំ ជាច្រើន ចែកជូនប្រជាជនខ្មែរ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក​ បានបង្ហាញរូបលោក អមជាមួយនឹងផ្ទះវិឡាដ៏ស្រស់ស្អាត។ នៅក្នុងគណនីហ្វេសប៊ុក របស់លោកបានរៀបរាប់ថា “មិនចង់អួតទេ តាន់គឹមសួរធ្លាប់ជាកូនសេដ្ឋីដែលមានប្រាក់រាប់លានដុល្លា តែឥឡូវធ្លាក់ខ្លួនជាផលិតករវីដេអូពញ្ញាក់អារម្មណ៍បែបអប់រំដ៏ល្បីរស់នៅបន្ទប់ជួលទំហំ៦ម៉ែត្របួនជ្រុង ញ៉ំាបាយតាមចញ្ចើមផ្លូវ អត់ការងារធ្វើ មានទៅអន់ជាងបងសុខលីមឯងអីប៉ុន្មាន😉😉😉”។

ក្រោយពីបានឃើញបែបនេះ ក៏បានធ្វើឲ្យអ្នកមិនទាន់ស្គាល់លោកច្បាស់ប្រាកដជាបើកភ្នែកធំៗ ព្រោះផលិតករចិត្តធម៌រូបនេះ មិនធ្លាប់បង្អួតគេ ថែមទាំងប្រើប្រាស់ជីវិតដ៏សាមញ្ញនាពេលបច្ចុប្បន្ននេះថែមទៀត៕

ប្រភព៖ រូប តាន់ គឹមសួរ

Leave a Reply

Your email address will not be published. Required fields are marked *