បើចឹងមែន ពិតជាស្រស់ស្អាតណាស់!!! ប្រទេសចិន និងបង្កើត “ព្រះចន្ទសិប្បនិម្មិត” ដើម្បីបំភ្លឺទីក្រុងមួយ ដែលអាចផ្តល់ពន្លឺភ្លឺជាងព្រះចន្ទពិត ៨ ដង

បើចឹងមែន ពិតជាស្រស់ស្អាតណាស់!!! ប្រទេសចិន និងបង្កើត “ព្រះចន្ទសិប្បនិម្មិត” ដើម្បីបំភ្លឺទីក្រុងមួយ ដែលអាចផ្តល់ពន្លឺភ្លឺជាងព្រះចន្ទពិត ៨ ដង

នៅក្នុងទីក្រុង Chengdu នៃប្រទេសចិន និងមានគម្រោងចាប់ផ្តើមបង្ហោះផ្កាយរណបពន្លឺព្រះអាទិត្យ ឬហៅថា “ព្រះចន្ទសិប្បនិមិត្ត” នៅឆ្នាំ 2020 នេះបើយោងតាមការលើកឡើងរបស់លោក Wu Chunfeng អគ្គនាយកវិទ្យាស្ថានវិទ្យាសាស្រ្តក្នុងលំហ និងបច្ចេកវិទ្យាស្រាវជ្រាវប្រព័ន្ធមីក្រូអេឡិចត្រូនិកប្រចាំក្រុង Chengdu។

លោក Wu បាននិយាយនៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ថា វាគឺគំនិតច្នៃប្រឌិតដ៏អស្ចារ្យ និងធំមួយសម្រាប់ជាតិ។ លោក Wu បានបន្តទៀតថា “ព្រះចន្ទសិប្បនិម្មិត” មានពន្លឺខ្លាំងជាងពន្លឺព្រះចន្ទពិតជះមកផែនដីជាង ៨ដងឯណោះ។

ជានេះទៅទៀតលោក Wu បានបញ្ញាក់ថា “ព្រះចន្ទសិប្បនិមិត្ត” និងត្រូវប្រើសម្រាប់ជួយផ្តល់ពន្លឺបន្តែម ឲ្យពន្លឺរបស់ព្រះចន្ទពិតប្រាកដ ហើយវាមានសមត្ថភាពអាចបំភ្លឺ ក្នុងតំបន់ រង្វង់ចាប់ពី10 ទៅ 80គីឡូម៉ែត្រ ជាពិសេសវាអាចផ្តល់ពន្លឺគ្រប់គ្រាន់ ជំនួសអំពូលបំភ្លឺតាមដងផ្លូវទៀតផង។

ស្របពេលកំពុងតែល្បីអំពីគម្រោងនេះ ក៏មានមនុស្សមួយចំនួនបានសម្តែងការព្រួយបារម្ភថាពន្លឺដែល បានមកពី “ព្រះចន្ទសិប្បនិម្មិត” អាចនឹងជះឥទ្ធិពលអវិជ្ជមានទៅលើទម្លាប់រស់នៅប្រចាំថ្ងៃរបស់សត្វ និងការសង្កេតតារាសាស្ត្រ។ លោក Kang Weimin នាយកវិទ្យាស្ថានអុបទិចនៃសាលាអាកាសចរណ៍នៃវិទ្យាស្ថានបច្ចេកវិជ្ជាហាប៊ីនបានពន្យល់ថាពន្លឺរបស់ផ្កាយរណប គឺស្រដៀងគ្នានឹងពន្លឺថ្ងៃលិច ដូចនេះវាមិនគួរមានផលប៉ះពាល់ដល់ការរស់នៅរបស់សត្វឡើយ។

ប្រភពៈ cambopost

Leave a Reply

Your email address will not be published. Required fields are marked *