អស់ទាស់! ស្បែក​ជើង ដាំ​ពេជ្រ​ជាង​១០០​ការាត់ ដែលគ្រប់មនុស្សស្រីប្រាថ្នាចង់បាន…បើនិយាយពីតំលៃវិញកប់ម៉ង

អស់ទាស់! ស្បែក​ជើង ដាំ​ពេជ្រ​ជាង​១០០​ការាត់ ដែលគ្រប់មនុស្សស្រីប្រាថ្នាចង់បាន...បើនិយាយពីតំលៃវិញកប់ម៉ង

បរទេស៖ ស្បែកជើងអាចជាចំណែកមួយយ៉ាងសំខាន់ សម្រាប់ការរស់នៅរបស់មនុស្ស។ តែបើនិយាយសម្រាប់មនុស្សស្រីវិញ ស្បែកជើងពិតជាសំខាន់ខ្លាំងណាស់។ ការច្នៃម៉ូដ និងរចនា តម្រូវចិត្តមនុស្សស្រី ដែលចង់បានភាពស្រស់ស្អាត លេចធ្លោ គ្រប់ពេលគ្រប់កាលៈទេសៈ។

Reuters កាលពី​ពេល ថ្មី​ៗ​នេះ ​ស្បែកជើង​មួយគូ​ដាំ​ដោយពេជ្រ បាន​ដាក់​លក់​នៅ​ក្រុង​ឌូ​បៃ​មាន​តម្លៃ​១៧​លាន​ដុល្លារ អាច​ជា​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។ស្បែកជើង​នេះ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ទូកញ្ចក់​មាន​រាង​ដូច​គ្រាប់ពេជ្រ​នៅ​បរិវេណ​ជាន់​លើ​ ក្នុង​សណ្ឋាគារ​«Burj Al Arab» និង​ផលិត​ពី​ស្បែក​ពណ៌​មាស​មាន​ដាំ​ពេជ្រ​ជាង​១០០​ការាត់ នៅ​ពីលើ​ផ្លា​ទី​ន ។

តាម​សំដី​របស់​លោក​Hemant Karamchandani ប្រធាន​ហាង​ពេជ្រ​«Passion Jewellers» ផលិត​ស្បែកជើង​ពេជ្រ​បាន​បញ្ជាក់​ថា «​យើង​ឃើញ​មនុស្ស​មាន​លទ្ធភាព​ទិញ​មួយ​ចំនួន​នៅ​ទី​នេះ ព្រោះ​ឌូ​បៃ​ជា​ក្រុង​នៃ​សេដ្ឋកិច្ច និង​មាន​មហាសេដ្ឋី​ច្រើន​នាក់ ទៅ​ថ្ងៃ​អនាគត​យើង​នឹង​ចេញ​ម៉ូ​ដ និង​ផលិត​ស្បែកជើង​តាម​ការ​បញ្ជា​របស់​អតិថិជន មិន​ត្រឹមតែ​ពេជ្រ​ប៉ុណ្ណោះ​ទេ អាច​ត្បូង​តាម​ចំណង់ចិត្ត​» ។គោល​គំនិត​ស្បែកជើង​ដាំ​ពេជ្រ​នេះ​កើត​ចេញពី​ការ​ច្នៃប្រឌិត​របស់​នាង​ម៉ា​រី​យ៉ា ម៉ា​ចា​នី​(Maria Majari) ស្ត្រី​សញ្ជាតិ​អង់គ្លេស​ដើម​កំណើត​រ៉ូ​ម៉ា​នី អាយុ​២៦​ឆ្នាំ​ប្រពន្ធ​របស់​លោក​Karamchandani ។ នាង​បាន​សិក្សា​ផ្នែក​ការ​ចេញ​ម៉ូ​ដ​ទាំង​នៅ​ឌូ​បៃ និង​ក្រុង​ឡុ​ង​ដ៍ បាន​សង្កេត​ឃើញ​ពី​គម្លាត​នៅ​ក្នុង​ទីផ្សារ​ដែល​មាន​តែ​សម្លៀក​បំពាក់ និង​កាបូប​មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​គ្មាន​ស្បែកជើង​តម្លៃ​ថ្លៃ​ទើប​ច្នៃ​ឲ្យ​មាន​បែប​នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *