លេងសើចម៉េចបាន គ្រាន់តែចុះពីលើយន្ដហោះភ្លាម មានហ្វេនរាប់រយនាក់នៅចាំទទួល (មានវីដេអូ)

លេងសើចម៉េចបាន គ្រាន់តែចុះពីលើយន្ដហោះភ្លាម មានហ្វេនរាប់រយនាក់នៅចាំទទួល (មានវីដេអូ)

ប្រិយមិត្តជាច្រើនដែលនិយមតាមដាន និងលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានស្គាល់ នូវមុខមាត់អ៊ំស្រីជនជាតិថៃម្នាក់ ឈ្មោះ Sitang Buathong ដែលតែងតែបង្ហាញនូវសកម្មភាពប្លែកៗ និងរាំបញ្ចេញក្បាច់យ៉ាងគួរឲ្យទាក់ទាញ។

ជាពិសេសនោះ រាល់ក្បាច់រាំរបស់ Sitang Buathong តែងតែជាស្ទាយ៍គ្រវីសក់ជានិច្ច រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនហៅគាត់ថា យាយគ្រវីសក់។ លើសពីនេះទៅទៀតរាល់វីដេអូរបស់អ៊ំស្រី តែងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ថែមទាំងមានការចូលទស្សនាម្តងៗរាប់ម៉ឺននាក់ឯណោះ។

ហើតអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះ តារាភេទទី៣ Sitang Buathong មានឱកាសពិសេសដោយធ្វើដំណើរទៅប្រទេសហ្វីលីពីនចូលរួមកម្មវិធីនៅទីនោះជាច្រើនថ្ងៃ ថែមទាំងមានកម្មវិធីជំនួបអ្នកគាំទ្រនៅទីនោះថែមទៀតផង។ ជាក់ស្តែងណាស់នៅពេលដែលបានទៅដល់ព្រលានយន្តហោះភ្លាម ត្រូវបានគេសង្កេតឃើញថាមានអ្នកគាំទ្រជាច្រើនបានឈររង់ចាំ និងស្រែកហ៊ោគាំទ្រស្ទើរមិនគួរឲ្យជឿ៕

Leave a Reply

Your email address will not be published. Required fields are marked *