ពិតជាឧត្តមភរិយាមែន…ភរិយាឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ធ្វើសុទ្ធតែមុខម្ហូបខ្មែរឆ្ងាញ់ៗដើម្បីទទួលភ្ញៀវបរទេសមកលេងផ្ទះ !

ពិតជាឧត្តមភរិយាមែន...ភរិយាឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ធ្វើសុទ្ធតែមុខម្ហូបខ្មែរឆ្ងាញ់ៗដើម្បីទទួលភ្ញៀវបរទេសមកលេងផ្ទះ !

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បើយោងតាមគណនេយ្យហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានបង្ហោះសាររៀបរាប់ពីមុខម្ហូបខ្មែរឆ្ងាញ់ៗយ៉ាងច្រើនមុខដែលឧត្តមភរិយាបានខិតខំចម្អិតដើម្បីអោយភ្ញៀវបរទេសមកលេងផ្ទះបានភ្លក់ឱជារសម្ហូបរបស់ខ្មែរ ។

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សរសេររៀបរាប់ថា៖ «សម្រាប់​អាហារ​ថ្ងៃត្រង់​នៅលើភ្នំវិមាន​ កសិដ្ឋាន​ម៉ុង​ ឫទ្ធី​សែនជ័យ​មានភ្ញៀវ​ខ្មែរ​អាមេរិក​កាំង​ និង​ជប៉ុន​ផង​មកលេង​ភរិយា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ម្ហូប​ខ្មែរ​មានជ្រក់​ទុំពាំង​ ផ្ទាប់ជាមួយ​កង្កែប​បោក​ នឹង​ប្រហុក​ចិញ្ច្រាំ​ក្រសាំង​ផ្ទាប់ជាមួយ​បន្លែ​ផងដែរ​ទទួល​ខ្លាច​គេហូប​មិនកើត​ខំធ្វើ​ឡុកឡាក់​សាច់គោបន្លែ​ក្រសាំងទៀប​បោចក្រោយផ្ទះ​ មែនទែន​ទៅពួកគេ​មិនហូប​សាច់​ជ្រូក​អាំង​ និង​ឡុកឡាក់​ទេ​ ។» 20,10,2018

Leave a Reply

Your email address will not be published. Required fields are marked *