កប់ណាស់…កុមារា យន់ តុលា បកស្រាយបទ «សុំទោសប៊ិចសុំទោសសៀវភៅ» ពិរោះខ្លំាងណាស់ធ្វើឲ្យអ្នកស្ដាប់អួលដើមក !

កប់ណាស់...កុមារា យន់ តុលា បកស្រាយបទ «សុំទោសប៊ិចសុំទោសសៀវភៅ» ពិរោះខ្លំាងណាស់ធ្វើឲ្យអ្នកស្ដាប់អួលដើមក !

កាលពីរាត្រីថ្ងៃទី​២០​ ខែ​តុលា​ ឆ្នាំ​២០១៨ កម្មវិធីដ៏ពេញនិយមប្រចាំស្ថានីយ៍ទូរទស្សន៍ ហង្សមាស គឺកម្មវិធី​ប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក​ The Voice Kids Cambodia រដូវកាលទី​២​ បានឈានមកដល់វគ្គ​ Live Show ក្នុងសប្ដាហ៍​ទី១ហើយ​។ 

សង្កេតឃើញថា មកដល់វគ្គនេះ​ បេក្ខជនដែលប្រកួតប្រជែងសុទ្ធតែមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយបទចម្រៀងក្រោមការបង្ហាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹករៀងៗខ្លួន។

ដោយឡែក​កាលពីយប់មិញនេះកុមារា យន់ តុលា បានបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា«សុំទោសប៊ិចសុំទោសសៀវភៅ» ដែលជាបទរបស់នាយ ចឺម ពីរោះមែនទែនធ្វើគ្រូបង្វឹកទាំង៣នាក់សរសើរមិនដាច់ពីមាត់៕

Leave a Reply

Your email address will not be published. Required fields are marked *