ចូលរួមបោះឆ្នោតជូន Miss Grand​ កម្ពុជា ទាំងអស់គ្នា…. នៅសល់ពេលតែប៉ុន្មាន២ថ្ងៃទៀតទេ នឹងដឹងពីលទ្ធិផលពិតប្រាកដហើយ ប្រញាប់ឡើងបោះឆ្នោតជូន Miss Grand​ ទាំងអស់គ្នា…លោកអ្នកអាចមើលពីវិធីនៃការណែនាំពីរៀបចូលទៅកាន់ការបោះឆ្នោតបាន…(វិដេអូ)

ចូលរួមបោះឆ្នោតជូន Miss Grand​ កម្ពុជា ទាំងអស់គ្នា.... នៅសល់ពេលតែប៉ុន្មាន២ថ្ងៃទៀតទេ នឹងដឹងពីលទ្ធិផលពិតប្រាកដហើយ ប្រញាប់ឡើងបោះឆ្នោតជូន Miss Grand​ ទាំងអស់គ្នា...លោកអ្នកអាចមើលពីវិធីនៃការណែនាំពីរៀបចូលទៅកាន់ការបោះឆ្នោតបាន...(វិដេអូ)

ពេលនេះ​កម្មវិធី​​ Miss Grand International ដែល​ប្រព្រឹត្តិ​ទៅនៅប្រទេស​ មីយ៉ាន់ម៉ា​ ដែលមាន​ ​Miss Grand​ ​តំណាងឲ្យប្រទេសទូទាំងពិភពលោក​ កំពុងតែបន្តការប្រកួតក្នុងការបោះឆ្នោតដើម្បីជ្រើសរើសយក​ Miss Grand​ ដែលគ្រងឈុតតំណាងជាតិស្អាតជាងគេចំនួន​១០នាក់​។

ដោយឡែក​ យោងតាម​គណនី​ហ្វេសបុក​ផ្លូវការ​ Page Miss Grand International បានធ្វើការបង្ហោះ លើគណនីផ្ទាល់កាលពី​ថ្ងៃទី​២២​ ខែ​តុលា​ ឆ្នាំ​២០១៨​  “Miss Grand​ កម្ពុជា​ គឺមិនបានស្ថិតនៅក្នុង​ Top 10 នោះទេ​ ដូច្នេះ​សូម​បងប្អូន​ប្រិយមិត្ត​មេត្តា​ជួយនាំគ្នាបោះឆ្នោតជូនដល់​ Miss Grand​ កម្ពុជា​ ឲ្យ​ទទួលនូវជ័យជំនះផង”។

សូមមេត្តាបំពេញតាមវិធីដូចជម្រាបជូនដែលបានភ្ជាប់មកជាមួយនេះ។ លោកអ្នកអាច Vote គាំទ្របានចំនួន ១ ដោយមិនគិតប្រាក់ ប៉ុន្តែប្រសិនបើមានបំណងចង់ Vote គាំទ្រក្នុងចំនួនច្រើន លោកអ្នកត្រូវប្រើប័ណ្ណឥនណទាន (Credit Card / Debit Card ) ដើម្បីចូលរួម ក្នុងនោះតម្លៃ $1 សម្រាប់ការ Vote គាំទ្រ 1 ។ លោកអ្នកអាចប្រើ ទូរស័ព្ទ 1 គ្រឿង ចូលរួម Vote គាំទ្របានចំនួន ១ ដោយមិនគិតប្រាក់ ។ គ្រាន់តែប្រិយមិត្តទាំងអស់ ភ្ជាប់ប្រព័ន្ធ Star Phone រួចផ្តល់ការ Vote គាំទ្រចំនួន១ ដល់បេក្ខភាពកម្ពុជា គឺជាទង្វើដ៏មានទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់យើងខ្ញុំទាំងអស់គ្នា។ សូមលំឱនកាយថ្លែងអំណរគុណ។

“ចំពោះការបោះឆ្នោតតាមរយៈការ LIKE & SHARE ចំពោះរូបនៃឈុតតំណាងជាតិ ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ ដែលនាំមកនូវជោគជ័យដំណាក់កាលទី១ ដល់បេក្ខភាពកម្ពុជា ទទួលបាននូវសិទ្ធិជាបេក្ខភាពទាំង១២ ក្នុងចំណោមបេក្ខភាពទាំង ៧៥ ទូទាំងពិភពលោក ដែលនឹងត្រូវដាក់ជូនគណៈកម្មការនៃកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ MISS GRAND INTERNATIONAL 2018 ដាក់ពិន្ទុសម្រេចថាឈុតតំណាងជាតិណាមួយដែលនឹងទទួលបាននូវពានរង្វាន់ឈុតតំណាងជាតិស្អាតផ្តាច់គេ Best National Costume Award នាថ្ងៃទី២៥ ខែតុលា ខាងមុខនេះ។ សូមថ្លែងអំណរគុណនូវការគាំទ្ររួបរួមគ្នាជួយដល់បេក្ខភាពកម្ពុជា ដើម្បីកម្ពុជា។ យើងរង់ចាំមើលព្រមគ្នា ក៏ដូចជានឹងទទួលយកនូវលទ្ធផលសម្រេចពីគណៈកម្មការនៃកម្មវិធីប្រកួតផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី២៥ ទាំងអស់គ្នា”។

មានវីដេអូ៖ 

Leave a Reply

Your email address will not be published. Required fields are marked *