ពិតដែរឬទេ? ដែរថា ពេជ្រ សោភា និង​លោក ឆឹ​ម សក្កដា គឺជាគូរស្នេហ៏ដែលគ្រាន់តែ….

ពិតដែរឬទេ? ដែរថា ពេជ្រ សោភា និង​លោក ឆឹ​ម សក្កដា គឺជាគូរស្នេហ៏ដែលគ្រាន់តែ....

ភ្នំពេញៈ ​​​មាន​អ្នកគាំទ្រ​និង​មហាជន​ជាច្រើន ​បាន​សម្តែង​ការសង្ស័យ​លើ​ទំនាក់ទំនង​ស្នេហា ​រវាង​តារាចម្រៀង​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា និង​លោក ឆឹ​ម សក្កដា បន្ទាប់​ពីមួយ​រយៈពេល​ចុងក្រោយ​នេះ ​អ្នក​ទាំងពីរ​ហាក់​មាន​ភាព​ឃ្លាតឆ្ងាយ​ពីគ្នា​ខុសប្លែក​ពី​គ្រា​ដំបូង​ដែល​ធ្វើ​ឲ្យ​មានការ​គាំទ្រ​ចំពោះ​ទំនាក់ទំនង​ស្នេហ៍​របស់​ពួកគេ។

កាលពីពេលកន្លងមក​ គេសម្គាល់ឃើញថា តារាចម្រៀងស្រីស្ថិតនៅក្នុងស្រទាប់យុវវ័យ ពេជ្រ សោភា តែងតែបង្ហោះរូបភាពផ្អែមល្ហែម និង​បង្ហាញទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយគូ​ស្នេហ៍ ដែលជាតារាសម្ដែងរួមសិល្បៈ លោក ឆឹម សក្កដា ជាហូរហែ នៅតាមបណ្ដាញអ៊ិនធឺណេត ហើយជាពិសេសនៅពេលធ្វើដំណើរទៅណាមកណា​ម្ដងៗ អ្នកគាំទ្រ តែងតែឃើញ លោក ឆឹម សក្កដា អមដំណើរ ជាមួយនឹងតារាស្រីរូបនេះ រហូតមក។

ដោយឡែកស្រាប់តែមួយរយៈចុងក្រោយនេះ គូរស្នេហ៍​ដែលធ្លាប់ល្អូកល្អិននឹងគ្នា ពេជ្រ សោភា និង ឆឹម សក្កដា ហាក់មានភាពប្រែប្រួល លែងសូវផ្អែមល្ហែម បង្ហោះរូបភាព​កៀកកើយស្និទ្ធស្នាល​នឹងគ្នា ដូចជាពេលមុន​ទៀត។ ​ក្រោមមូលហេតុមួយនេះ ​ធ្វើឲ្យទស្សនិកជន ដាក់ការសង្ស័យថា ស្នេហារបស់អ្នកទាំងពីរ គ្រាន់តែជាស្នេហាបន្លំភ្នែកទស្សនិកជន តែប៉ុណ្ណោះ។

តាំងពីពេលនោះមក ចំណងស្នេហ៍របស់ តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា កាន់តែមានភាពស្ងប់ស្ងាត់ជាងមុន ពោលគឺមិនសូវមានឱកាស​បានមើលថែគ្នា ដូចជាពេលមុនឡើយ។ អ្វីដែលកាន់តែកត់សម្គាល់ មានប្រភពជិតស្និទ្ធនឹងលោក ឆឹម សក្កដា បានខ្សឹបខ្សែវតៗគ្នាថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ គ្រាន់តែជាការសាងស្នេហាក្លែងក្លាយ ​ដើម្បីលើកប្រជាប្រិយភាពរបស់លោក ឆឹម សក្ក​ដា ឲ្យមហាជនស្គាល់ច្រើន ហើយ​គ្រាន់តែជាទំនាក់ទំនងស្នេហា ឆាកល្ខោន តែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *