នោះប្រុសៗ អ្នកណាខ្លះធ្លាប់ថា អូនកាម៉ាប់ ខ្មៅខ្លាំង និងចូលចិត្តបង្អាប់ ចង់ប្រាប់ថា អូនពេលនេះប្រែហើយ….!

នោះប្រុសៗ អ្នកណាខ្លះធ្លាប់ថា អូនកាម៉ាប់ ខ្មៅខ្លាំង និងចូលចិត្តបង្អាប់ ចង់ប្រាប់ថា អូនពេលនេះប្រែហើយ....!

ជាការពិតណាស់ សម្ផស្សគឺជារឿងមួយដ៏សំខាន់បំផុត សម្រាប់មនុស្សគ្រប់រូប មិនថាតែបុរសឬស្រ្តីនោះទេ។ តែជាពិសេស សម្រាប់ស្រ្តីៗតែម្តង បើរាងមិនស្រស់ស្អាត និងម៉ាប់ៗហើយនោះ ច្បាស់ណាស់ប្រាកដជាបុរសៗមិនសូវជាយកភ្នែកមើលប៉ុន្មាននោះឡើយ។ យ៉ាងណាមិញ ក្រឡេកមកមើល យុវតី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Long Layheng បានសរសេររៀបរាប់ថា  “ចង់រំលឹកពីអតីតកាលបន្តិច! ធ្លាប់ជាមនុស្សម្នាក់ ដែលមានរាងកាម៉ាប់ ខ្មៅខ្លាំង គេចូលចិត្តបង្អាប់ ចាត់ទុកមនុស្សធាត់ជាឧបករណ៍លេងសើច ពេលចង់ស្លៀកពាក់អីដូចគេ គឺថាពិបាកម៉ង ខោអាវល 4-5ហាងបានត្រូវមួយ ពាក់ត្រូវតាអាវឈុតនិងអាវមនុស្សចាស់។ 

គ្មានជោគជ័យណាដែលកើតឡើងដោយគ្មានការតស៊ូទេ មិនថាការងារ ការសិក្សា មុខរបររកសុី ការសម្រកទម្ងន់អីក្តី មិនសំខាន់ថាអ្នកបរាជ័យប៉ុន្មានដងទេ តែសំខាន់ថាយើងដួលហើយក្រោកមកវញបានប៉ុណ្ណា ចាំទុកថាគ្មានអ្វីដែលយើងអាចធ្វើហើយជោគជ័យក្នុងរយះពេល 1ថ្ងៃ មួយអាទិត្យ ឬ១ខែទេ តែយើងត្រូវបង្កើតទម្លាប់ដ៍ល្អមួយហើយអនុវត្តន៍វាប្រចាំថ្ងៃ ឲ្យវាក្លាយជាសកម្មភាពួយដែលយើងខ្វះមិនបានក្នុងជីវិត ចូរស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ រកក្តីសុខឲ្យខ្លួនឯង កុំចំណាយពេលតាមដាន ឬសុីបពីជីវិតអ្នកដទៃ យកពេលទំនេរមកតាមដានថាតើអ្វីដែលយើងនៅខ្វះខាត គួរអភិវឌ្ឍន៍អ្វីទៀតអោយខ្លួនឯងជោគជ័យ កុំខ្វល់ខ្វាយពីសម្តីអ្នកដទៃច្រើនពេក គេមិនបានផ្តល់សុភមង្គលឲ្យយើងទេ ធ្វើអ្វីដែលធ្វើឲ្យខ្លួនឯងមានក្តីសុខ ផ្តល់ក្តីសុខឲ្យខ្លួនឯងឲ្យបានច្រើន ខ្ញុំមិនមែនជាអ្នកឯកទេសអីទេគ្រាន់តែចង់ចែករំលែកពីអ្វីដែលខ្លួនធ្លាប់បានជួប បើចង់ដឹងពីពត៍មានអីអាចសួរខ្ញុំបាន” ។

ប្រភពៈ Long Layheng

Leave a Reply

Your email address will not be published. Required fields are marked *