អបអរសាទរ ពេលនេះបវរកញ្ញាកម្ពុជាកំពុងមានពិន្ទុដាច់គេ សូម​មហាគ្រួសារខ្មែរជួយបន្តបោះឆ្នោតគាំទ្ររហូតដល់ស្អែកនេះ ដែលជាថ្ងៃប្រកាសលទ្ធផល

អបអរសាទរ ពេលនេះបវរកញ្ញាកម្ពុជាកំពុងមានពិន្ទុដាច់គេ សូម​មហាគ្រួសារខ្មែរជួយបន្តបោះឆ្នោតគាំទ្ររហូតដល់ស្អែកនេះ ដែលជាថ្ងៃប្រកាសលទ្ធផល

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បេក្ខនារីបវរកញ្ញាកម្ពុជា គឺកញ្ញា ឌី លីកា (Dy Lika) បានឈ្នះដាច់គេតាមរយៈការបោះឆ្នោតលើ App Star Phone នៃវគ្គប្រកួត Miss Popular របស់កម្មវិធីបវរកញ្ញាអន្តរជាតិ ២០១៨ ឬ Miss Grand International 2018 ក្នុងចំណោមបវរកញ្ញា១០រូប។

បើតាមចំណាត់ថ្នាក់លើទំព័រ Facebook «Miss Grand International»​ ត្រូវបានផ្សាយរយៈពេលប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា បវរកញ្ញាដែលបានជាប់ចំនួន១០នាក់ (Top 10) ក្នុងវគ្គ Miss Popular គិតត្រឹមថ្ងៃទី២៣ ខែតុលា តាមលំដាប់ថ្នាក់លេខ១ ដល់លេខ១០ រួមមាន៖ បវរកញ្ញាកម្ពុជា, បវរកញ្ញាឥណ្ឌូនេស៉ី, បវរកញ្ញាវៀតណាម, បវរកញ្ញាឥណ្ឌា, បវរកញ្ញាម៉ាឡេស៉ី, បវរកញ្ញាហ្វីលីពីន, បវរកញ្ញាប៉េរូ, បវរកញ្ញា Puerto Rico, បវរកញ្ញា Ecuador, និងបវរកញ្ញាម៉ិចស៉ីកូ។

នេះជាឱកាសចុងក្រោយហើយ ដែលអាចជួយឲ្យបវរកញ្ញាកម្ពុជា ឈានទៅជាប់ក្នុងវគ្គ Miss Popular ក្នុងកម្មវិធីបវរកញ្ញាអន្តរជាតិ ២០១៨។ ដូច្នេះសូមជនរួមជាតិខ្មែរទាំងអស់គ្នា ចូលរួមបោះឆ្នោតដល់បេក្ខនារីរបស់យើង ដើម្បី​មានឱកាសទទួលបានពានរង្វាន់ ប្រជាប្រិយភាពតំណាងជាតិខ្មែរយើង ចាប់ពីថ្ងៃនេះរហូតដល់ពេលប្រកួតផ្តាច់ព្រ័ត្រ ថ្ងៃទី​២៥ ខែតុលា ២០១៨​។

របៀបនៃការបោះឆ្នោតតាមរយៈ App Store របស់ Star Phone មានដូចខាងក្រោម៖

១៖ លោកអ្នកត្រូវទាញយកកម្មវិធី ដែលមានឈ្មោះថា «Star Phone» តាមរយៈតំណរភ្ជាប់ខាងក្រោម
សម្រាប់ Android ៖ https://play.google.com/store/apps/details?id=com.onesmartstar.phoneivr&hl=en
សម្រាប់ IOS ៖ https://itunes.apple.com/gb/app/star-phone-one-smart-star/id1040781243?mt=8

២៖ ចូលទៅក្នុងកម្មវិធី «Star Phone» រួចវាយ «*789» រួចចុចបញ្ជូន ឬចុចក្នុងប្រអប់ស្វែងរក «MGI» លោកអ្នកនឹងឃើញផ្ទាំងពណ៌បៃតង និងរូបភាពរបស់កម្មវិធី «Miss Grand International» រួចចុចត្រង់ពាក្យ «VOTE» ដើម្បីចូលទៅបោះឆ្នោត។

៣៖ ជំហានបន្ទាប់លោកអ្នកគ្រាន់តែ ស្វែងរកបេក្ខនារីតំណាងប្រទេសកម្ពុជា រួចចុច «1 vote for free» ជាការស្រេច៕

ប្រភព៖ FreshNews

Leave a Reply

Your email address will not be published. Required fields are marked *