លើកក្រោយហ៊ានទៀតអត់!!! ពូកែលេងធ្វើខ្មោចលងបន្លាចអ្នកភូមិ មានអីអ្នកភូមិបានដាក់ទណ្ឌកម្មវិញ ព្រឺក្បាលដល់ឆ្អឹងខ្នង…!

លើកក្រោយហ៊ានទៀតអត់!!! ពូកែលេងធ្វើខ្មោចលងបន្លាចអ្នកភូមិ មានអីអ្នកភូមិបានដាក់ទណ្ឌកម្មវិញ ព្រឺក្បាលដល់ឆ្អឹងខ្នង...!

ឥណ្ឌូនេស៊ីៈ ក្មេងប្រុសជំទង់ពីរនាក់ ដែលមិនត្រូវបានបញ្ចេញឈ្មោះជាសាធារណៈ ត្រូវបានរាយការណ៍ថាប៉ុនប៉ងធ្វើសកម្មភាពលេងសើចមួយ (prank) ដោយស្លៀកពាក់ឈុត.សតាំងពីក្បាលដល់ចុងជើង ដោយទុកតែចន្លោះមុខ ក្នុងបំណងក្លែងធ្វើជាខ្មោចដើរបំភ័យបន្លាចអ្នកជិតខាង នៅក្រុងឌីប៉ុក ក្នុងតំបន់ជ្វាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ខណៈថ្ងៃហាឡូវីន (បុណ្យភ្ជុំបែបបរទេស) ខិតជិតចូលមកដល់។ចៃដន្យអីផែនការរបស់ខ្មោចក្រៅបញ្ជីទាំងពីរមិនរលូនដូចការគ្រោងទុកឡើយ ព្រោះគ្រាន់តែចេញដំណើរមក អ្នកភូមិហាក់ដូចជាស្គាល់ពួកគេដល់ឆ្មបទៅហើយ រួចក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។ 

“អ្នកភូមិបានឃាត់ពួកគេទុក ខណៈក្មេងប្រុសទាំងពីរបានសារភាពថា ពួកគេបានមើលវីដេអូតាមអ៊ីនស្តាក្រាម ជាពិសេសគឺវីដេអូលេងសើចឆ្កួតៗ ដូច្នេះក៏ចង់សាកក្លែងធ្វើជាខ្មោចតែម្តង”។ នេះបើតាមការបញ្ជាក់ពីចៅសង្កាត់។ លោកបានបន្ថែមថា “អ្នកភូមិបានដាក់ទណ្ឌកម្មដោយបង្ខំឱ្យពួកគេដេកនៅផ្នូរខ្មោចគួរអោយព្រឺក្បាលមួយកន្លែងក្បែរទីវាលជីឡូរ៉ា រហូតដល់ម្តាយឳពុកមកទទួលទៅផ្ទះវិញ។ ពួកគេនៅក្មេងដូច្នេះយើងមិនបានធ្វើអ្វីផ្សេងឡើយ”។ ទោះយ៉ាងណា ទណ្ឌកម្មប៉ុណ្ណឹងមធ្យមទេ តែងំគឺត្រូវឳពុកម្តាយទេសនាស្តីបន្ទោសមួយថ្ងៃវាល់ល្ងាច ហើយដកទូរសព្ទលែងឱ្យប្រើទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *