តារាចំរៀងជើងចាស់ លោក ឈឿន ឧត្តម បានប្រាប់ថា ការបាត់មុខពីសិល្បៈមួយរយៈពេលនេះ គឺមកពី….

តារាចំរៀងជើងចាស់ លោក ឈឿន ឧត្តម បានប្រាប់ថា ការបាត់មុខពីសិល្បៈមួយរយៈពេលនេះ គឺមកពី....

ភ្នំពេញ៖ លោកអ្នកពិតជាបានស្គាល់ នូវតារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ លោក ឈឿន ឧត្តម ដែសលរូបលោកបានបាត់មុខពីសង្គមសិល្បៈអស់ពេើជាច្រើនឆ្នាំ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង។

យ៉ាងណាមិញ នៅថ្ងៃនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Movie Star Research បានរៀបរាប់ប្រាប់ដល់ពុកម៉ែ បងប្អូនឲ្យបានដឹងពីជីវិតរបស់លោក៖

នៅក្នុងសារបានសរសេររៀបរាប់ថា “ដោយសារតែមានសំណូមពរពីបងប្អូនទស្សនិកជន បានស្នើសុំអោយ Movie Star research ចុះផ្សាយអំពីជីវិតបច្ចុប្បន្នរបស់តារាចម្រៀងដ៏ល្បីឈ្មោះមួយរូប គឺលោក ឈឿន ឧត្ដម ។

លោក ឈឿន ឧត្ដម គឺជាតារាចម្រៀងដ៏ល្បីល្បាញផ្នែកចម្រៀងមនោសញ្ចេតនា លោកចូលប្រឡូកក្នុងពិភពសិល្បៈនាឆ្នាំ ១៩៩៨ តាមរយៈការប្រឡងចម្រៀងក្នុងកម្មវិធី គន្លងតារា របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ ដោយលោកទទួលបានជ័យលាភីលេខ ២ នឹងក្រោយមក លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ដែលមានដូចជាបទ ( ខ្លាចរកាដែក ឱបស្រមោល រនោចខែប្រាំង ទឹកភ្នែកជនពាល ទូរស័ព្ទអ្នកណា ? ប្រពន្ធនរណាគេហ្ន៎ ។ ល។ )

ងាកមកជីវិតបច្ចុប្បន្នរបស់លោកវិញ មួយរយៈចុងក្រោយនេះ ការងារសិល្បៈរបស់លោក ឈឿន ឧត្ដម ហាក់ដូចជាស្ងប់ស្ងាត់ ធ្វើអោយទស្សនិកជនហាក់មានការងឿងឆ្ងល់ថា តើលោកបាត់ទៅណា ? លោកបានបញ្ជាក់ថា តាមការពិតលោកមិនបានបាត់ទៅណាទេ តែដោយសារតែមានតារាចម្រៀងប្អូនៗជំនាន់ក្រោយច្រើន ទើបបានជាមិនសូវមានគេអញ្ជើញលោកអោយឡើងច្រៀងតាមស្ថានីយ៍ទូរទស្សន៍ នឹងម្យ៉ាងទៀតលោកមានបញ្ហាជំងឺ ច្រមុះ និងបំពង់កអស់រយៈ៤ឆ្នាំហើយ ទើបការងារសិល្បៈស្ងប់ស្ងាត់បែបនេះ ទើបតែពេលនេះលោកបានជាសះស្បើយពីជំងឺ ។

និងសូមជំរាបផងដែរថា សព្វថ្ងៃនេះលោកមានវ័យ ៤៣ឆ្នាំហើយ បច្ចុប្បន្ននេះ ក្រៅពីការងារ លោក ឈឿន ឧត្តម នៅតែបន្តអាជីពជាតារាចម្រៀងប្រចាំភោជនីយដ្ឋាន ពិភពរាត្រី រួមជាមួយតារាចម្រៀងជើងចាស់ជាច្រើនដួង ។

ប្រភព៖ ( movie stars research ) សុិន ឧត្ដមផល្លា

Leave a Reply

Your email address will not be published. Required fields are marked *