ធ្លាប់តែឃើញរូបភាពផ្អែមល្អែម ស្អិតជាងតាំងម៉ែ ពេលនេះ តែលោកម៉ា ដូណា និងប្តីក្មេង ប្រឈមចែកផ្លូវគ្នា

ធ្លាប់តែឃើញរូបភាពផ្អែមល្អែម ស្អិតជាងតាំងម៉ែ ពេលនេះ តែលោកម៉ា ដូណា និងប្តីក្មេង ប្រឈមចែកផ្លូវគ្នា

ភ្នំពេញ៖ តារាសម្តែងនិងចំរៀង ដ៏មានប្រជាប្រិយភាព​លោក ម៉ា ដូណា ដែលរូបលោកជាធម្មតាតែងតែបង្ហោះរូបភាពគូរស្នេហ៍យ៉ាងផ្អែមល្ហែម ជាហេតុធ្វើឲ្យទស្សនិកជនជាច្រើន មានការច្រណែននឹងស្នេហារបស់លោក។

យ៉ាងណាមិញរូបភាព និងស្នាមញញឹមទាំងនោះបានរលាយបាត់ បន្តិចម្តងៗ ព្រោះតែការស្រលាញ់មានការប្រែប្រួល។ ពីភាពផ្អែមល្អែម ដែលអ្នកផង តែងសរសើរ និងស្នេហាមួយនេះ បានរលាយបាត់ទៅហើយ ។ 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេងទ្រី ដែលត្រូវជាសង្សា របស់លោក ម៉ា ដូណា បានសរសេរថា៖ «មានរឿងជាច្រើន ដែលយើងមិនទាន់បាន ធ្វើហើយថ្ងៃនេះជាថ្ងៃដែលយើងត្រូវ បងមិនដែលធ្លាប់គិតទេថាមានថ្ងៃនេះ បងតែងតែសួរអូនថា អូនហ្អា៎! អូនស្រលាញ់បងទេ? ហើយអូនចង់បែកពីបងទេ? អូនថាមិនដែលចង់បែកពីបងទេ ប៉ុន្តែថ្ងៃនេះ រឿងដែលបងខ្លាច បានក្លាយជាការពិតហើយ ព្រោះតែគេទើបយើងបែកគ្នា កុំនិយាយថាបងរមិលគុណឲ្យសោះ បងមិនដែលរមិលគុណគេទេ បងមានបានរាល់ថ្ងៃដោយសារអូន ហើយបងពិតជាមិនអាច រមិលគុណបានទេ តាំងពីពេលយើងស្រលាញ់គ្នាមកដល់ថ្ងៃនេះ បងតែងតែតាមហួងហែង ប្រច័ណ្ឌ បារម្មណ៍ពីអូនគ្រប់ពេល បងមិនអាចទ្រាំមើលសង្សារ លួចទាក់ទងជាមួយគេនោះទេ»។ នៅក្នុងរឿងរ៉ាវមួយនេះ យើងមិនទាន់ដឹងថា ជាការពិតឬ យ៉ាងណានោះទេ ព្រោះថានាពេលកន្លងមកលោក និងម៉ា ដូណា ក៏ធ្លាប់បានបង្ហោះវីដេអូ ប្រេះឆា គ្នាដែរ តែចុងក្រោយ ថាគ្រាន់តែជាការបង្ហោះលេងតែប៉ុនណោះ។

យ៉ាងណាមិញ នៅក្នុងបញ្ហាមួយនេះ  លោក ម៉ា ដូណា មិនទាន់ចេញមកបញ្ជាក់ពីការពិតនៅឡើយទេ។ តែទោះជាយ៉ាងណា មានអ្នកគាំទ្រជាច្រើន សង្ឃឹមថា អ្នកទាំងពីរ នឹងត្រូវគ្នាឡើងវិញ ឆាប់ៗ៕

ប្រភពរូប៖ ហេង ទ្រី

 

Leave a Reply

Your email address will not be published. Required fields are marked *