កញ្ញា សុខ ពិសី បង្ហោះសារអរគុណ ដល់បងប្អូន ដែលបានចូលរួមបរិច្ចាគជូនដល់លោកអ៊ុំម្នាក់នេះ អរគុណចំពោះទឹកចិត្តមួយនេះ អរគុណ អរគុណច្រើន…

កញ្ញា សុខ ពិសី បង្ហោះសារអរគុណ ដល់បងប្អូន ដែលបានចូលរួមបរិច្ចាគជូនដល់លោកអ៊ុំម្នាក់នេះ អរគុណចំពោះទឹកចិត្តមួយនេះ អរគុណ អរគុណច្រើន...

កាលពីថ្ងៃម្សិលមិញនេះ​ តារាស្រីរូបស្រស់កញ្ញា សុខ ពិសី បានបង្ហោះសារអរគុណដល់ បងប្អូន ទាំងអស់គ្នា ដែលបានជួយបរិច្ចាគឈាមជូនដល់អ្នកជំងឺជាអនេក។

នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា ក៏បានរៀបរាប់ថាក្តីរំភើបថា​ “នាងខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបានទេ🙏🏻❤️នាងខ្ញុំសុខពិសី តំណាងអោយបុរសដែលជាអ្នកជំងឺសូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលមានរូបខាងក្រោម រួមទាំងម្ចាស់ Facebook ឈ្មោះ vathana kv និង ម្ចាស់ Facebook vin bella រួមទាំងសប្បុរសជនដែលមានចិត្តមេត្តាជាច្រើនរូបទៀត ដែលសុខចិត្តចំណាយពេលវេលាទៅបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងតែគេងលើគ្រែក្រោកមិនរួចមានតែស្បែកដណ្តប់ឆ្អឹង😢ឈាមរបស់អស់លោកអ្នកអាចបន្តជីវិតគាត់ដើម្បីអោយគាត់បានមើលថែកូនគាត់ទាំងពីរ😢🙏🏻នាងខ្ញុំសូមជូនពរសប្បុរសជនទាំងអស់សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ប៉ងប្រថ្នាអ្វីសូមអោយបានសំរេចគ្រប់បំណងប្រាថ្នា🙏🏻❤️”។

យ៉ាងណាមិញ ក៏មានឪពុកម៉ែ បងប្អូន ជាច្រើននាក់ ចូលរួមត្រេកអរ ព្រមទាំងអរគុណដល់ បងប្អូនខ្មែរយើងដែលបានចូលរួមបរិច្ចាគឈាមជូនលោកពូ។

ប្រភពរូប៖ សុខ ពិសី

Leave a Reply

Your email address will not be published. Required fields are marked *