ទំនងតើស!…លោកមាស សាលី អង្គុយញាំុបាយ ខ្ចប់ស្លឹកឈូក រួមនិងទឹកបំពង់ឬស្សី ប្រកបដោយឱជារស​…

ទំនងតើស!...លោកមាស សាលី អង្គុយញាំុបាយ ខ្ចប់ស្លឹកឈូក រួមនិងទឹកបំពង់ឬស្សី ប្រកបដោយឱជារស​...

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ លោក មាស សាលី អង្គុយហូបបាយស្លឹកឈូក រួមជាមួយនឹងទឹកបំពង់ឬស្សី  ពិតជាមានឱជារស​ឆ្ងាញ់ពិសារខ្លាំងណាស់។

ក្រោយពីលោកធ្វើការបង្ហោះរូបភាព ប៉ុន្មានសន្លឹកនេះ ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរឡើយ ព្រោះអាចជាក្តីប្រាថ្នារបស់បងប្អូនក៏មិនដឹង។ នៅក្នុងនោះផងដែរក៏មានអ្នកចូលមកខមិនសួរលោកថា “ថតMVមែនបង” លោកក៏បានឆ្លើយទៅវិញថា “អង្គុយលំហែរកាយទេ”។

ម្ចាស់បទ “នឹកស្នេហ៍ឯនាយសមុទ្រ” បានសរសើរបណ្តាញសង្គមរបស់លោកថា “អ្នកណាខ្លះ? ចង់បានជីវិតរស់នៅបែបនេះ​ 🤔😍🙏🙏🙏”។ ភ្លាមនោះក៏មានបងប្អូនចូលមកខមិន ថា “កន្ទេលត្នោត ទឹកបំពង់ឫស្សី បាយស្លឹកឈូក ត្រីកប់គល់ស្លឹកគ្រៃ អង្គុយមាត់ទឹក នឹកស្រុកកំណើត ពិតជាមានន័យណាស់លោកបង”។

ប្រភពរូប៖ មាស សាលី

Leave a Reply

Your email address will not be published. Required fields are marked *