នេះហៅថាខ្មែរមិនអោយតំលៃខ្មែរ ខ្មែរមើលងាយខ្មែរ…អ្នកនាង សុខ សោម៉ាវត្តី បានលើកឡើងថា ខាងផលិតកម្មខំផ្សាយនិង​បញ្ចាំងរឿង ( បិសាច គំនូរ ) នៅថ្ងៃ ទី១ ខែ១១ នេះហើយ តែបែបជាខាងរោងកុនអោយលើកថ្ងៃបញ្ចាំងទៅវិញ ហើយមូលហេតុខាងរោងកុនគឺ ត្រូវយកថ្ងៃនិងបញ្ចាំងរឿងថៃវិញ ចង់សើចណាស់ខ្ញុំ

នេះហៅថាខ្មែរមិនអោយតំលៃខ្មែរ ខ្មែរមើលងាយខ្មែរ...អ្នកនាង សុខ សោម៉ាវត្តី បានលើកឡើងថា ខាងផលិតកម្មខំផ្សាយនិង​បញ្ចាំងរឿង ( បិសាច គំនូរ ) នៅថ្ងៃ ទី១ ខែ១១ នេះហើយ តែបែបជាខាងរោងកុនអោយលើកថ្ងៃបញ្ចាំងទៅវិញ ហើយមូលហេតុខាងរោងកុនគឺ ត្រូវយកថ្ងៃនិងបញ្ចាំងរឿងថៃវិញ ចង់សើចណាស់ខ្ញុំ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីដ៏ល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី បង្ហោះសារហួសចិត្តទៅកាន់ រោងកុន ដែលជិតដល់ថ្ងៃចាក់បញ្ចាំងខ្សែរភាពយន្តខ្មែរទៅហើយ បែរជាប្តូរថ្ងៃចាក់ខ្សែភាពយន្តខ្មែរ ទៅចាក់រឿងថៃវិញ។

អ្នកនាងបានរៀបរាប់ទាំងក្តីហួសចិត្តយ៉ាងដូចនេះថា “លឺហើយហួួសចិត្តម៉ង តើអ្នកគាំទ្រណាមិនខកចិត្ត មិនអស់សង្ឃឹមនោះដឹងថ្ងៃបញ្ចាំងហើយ នៅសុខៗស្រាប់តែលើកថ្ងៃបញ្ចាំងវិញ នេះហៅថាខ្មែរមិនអោយតំលៃខ្មែរ ខ្មែរមើលងាយខ្មែរហើយ ខាងផលិតកម្មខំផ្សាយថានិងដាក់បញ្ចាំងរឿង ( បិសាច គំនូរ ) នៅថ្ងៃ ទី១ ខែ១១ នេះហើយ តែបែបជាខាងរោងកុនអោយលើកថ្ងៃបញ្ចាំងទៅវិញ ហើយមូលហេតុខាងរោងកុនគឺ ត្រូវយកថ្ងៃនិងបញ្ចាំងរឿងថៃវិញ ចង់សើចណាស់ខ្ញុំ មូលហេតុនេះដូចជាមើលងាយភាពយន្ដខ្មែរពេកហើយ ជួយផ្ដល់ហេតុផលណាអោយល្អជាងនិងបានទេ? ខ្ញុំនិយាយនេះមិនមែនខ្ញុំស្អប់ខ្ពើមភាពយន្ដគេទេ តែខ្ញុំនិយាយនេះក្នុងនាមខ្ញុំជាតួកុនខ្មែរមួយរូប។ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរគាំទ្រខ្មែរ ❤️(សំនួរ អោយតែបែបនេះតើផលិតករមានកំលាំងចិត្ត️ឯណាទៅផលិតទៀត❤️)”។ 

យ៉ាងណាមិញ អ្នកនាង សុខ សោម៉ាវត្តី ក៏សូមឲ្យខាងរោងកុន ផ្តល់ហេតុផលឲ្យបានល្អជាងនេះបានទេ។ អ្នកគាំទ្រជាច្រើន ក៏បានចូលទៅខមិន បន្ថែមទៀតថា “ខ្មែរគឺបែបនឹង idol អោយតំលៃជាតិសាសន៍ ដ៏ទៃជាងជាតិសាសន៍ខ្លួន”។

ប្រភព៖ សុខ សោម៉ាវត្តី

Leave a Reply

Your email address will not be published. Required fields are marked *