អ្នកនាង ឆ យី ព្រលះ អ្នកតែស្ករ ដែលពូកែវែកញ៉ែក ដៀលគេ ប្រមាថគេ មនុស្សស្រីសាក់សុទ្ធតែជាមនុស្សមិនល្អ…

អ្នកនាង ឆ យី ព្រលះ អ្នកតែស្ករ ដែលពូកែវែកញ៉ែក ដៀលគេ ប្រមាថគេ មនុស្សស្រីសាក់សុទ្ធតែជាមនុស្សមិនល្អ...

កាលពីពេលថ្មីនេះ មានការជជែកវែកញ៉ែកពេញបណ្តាញសង្គមហ្វេសប៊ុក នូវរូបភាព២សន្លឹករបស់យុវតី ២នាក់ បានសាក់លើខ្នង ដែលបង្ហាញពីភាពស្រស់ស្អាត និងបង្ហាញនូវការស្រលាញ់សាក់ ភ្លាមនោះក៏ទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ 

ក្នុងនោះផងដែរ អ្នកនាង ឆ យី ក៏បានបញ្ចេញមតិទៅលើអ្នកពូកែរិះគន់វិញថា “គេសាក់លើខ្លួន​គេ ស្បែកគេ​ គេឈឺ​គេអាចទ្រាំបានដោយសារការចូលចិត្តស្រលាញ់សាក់​ យើងមិនចូលចិត្តយើងកុំថាអោយគេជាមនុស្សមិនល្អវៃតំលៃគេគ្រាន់តែការសាក់ប៉ុនហ្នឹង​ កុំវែកញ៉ែក​ កុំដៀលគេ​ កុំប្រមាថគេ​ កុំទើសគេ​ យើងគ្មានសិទ្វិទៅយាយអោយ​គេទេ​ យកពេលទៅការពារកូនចៅ​ ផៅសណ្តានអោយបានល្អ​ជាមនុស្សមានប្រយោជន៍ក្មុងសង្គម​ល្អជាងទៅដេក​ អង្គុយ​ វិភាគរឿងក្តរក្តិតគេ​”។

អ្នកនាងបានបន្តទៀតថា “សង្គមនេះគេហៅថា​ សង្គមវែកញ៉ែក​ សង្គមវិភាគ​ សង្គមតែស្ករ​ គ្មានការគិតខ្លួនឯងចាំតែ​ ហៃអើតាមគេ​ អ្នកខ្លះល្អជា​ គ្មានសាក់​ទេ​ …ចោរឆក់​ ប្លន់​ លួច​ ញៀនថ្នាំ​ ដើរបោកគេ​ មេចមិនយកទៅវិភាគផង​ ថាពួកនេះមុខមាត់ស្អាតបាត​ អត់មានសាក់ទេ​ មេចបានក្លាយជាចោរ​ នឹង​ ញៀនថ្នាំ​ … យាយរួមអ្នកខ្លះទំនេរពេក​ អត់អីធើ​ អង្គុយតែវិភាគរឿងគេអាកក្រ់​នឹងម្មង​ 😡😡😡”។

ទោះជាយ៉ាងណា ក៏មានអ្នកចូលរួមបញ្ចេញមតិផងដែរថា “មែនហើយបង”។ 

ប្រភព៖ Chhor Yee

Leave a Reply

Your email address will not be published. Required fields are marked *