មិនដែលគិតទេថាមានថ្ងៃនេះ !​ ព្រោះវាជាស្នេហាតាម FB ដ៏ចម្លែក ស្នេហាគេផ្តេីមតាម chat តែស្នេហាខ្ញុំគឺផ្តេីមតាម comment …

មិនដែលគិតទេថាមានថ្ងៃនេះ !​ ព្រោះវាជាស្នេហាតាម FB ដ៏ចម្លែក ស្នេហាគេផ្តេីមតាម chat តែស្នេហាខ្ញុំគឺផ្តេីមតាម comment ...

​ថ្ងៃ​ទី២២ ខែ​តុលា​ ឆ្នាំ២០១៨កន្លង​ទៅ​នេះ ម្ចាស់​គណនី ហ្វេសបុក ដែល​មាន​ឈ្មោះ​ថា Aum Block  បាន​សរសេរ​រៀប​រាប់​ថា៖​ (មិន​ដែល​គិត​ទេ​ថា​មាន​ថ្ងៃ​នេះ ព្រោះ​វា​ជា​ស្នេហា​តាម FB ដ៏​ចម្លែក ស្នេហា​គេ​ផ្តើម​តាម chat តែ​ស្នេហា​ខ្ញុំ​គឺ​ផ្តើម​តាម comment។ មនុស្ស​មិនដែល​ស្គាល់​គ្នា​សោះ comment លើក​ទី​មួយ​ជាមួយគ្នា​100 comment ជាង ហើយ​តាំងពី​ស្រលាញ់គ្នា​មក​គឺ​មិនដែល​ចេះ call ឬ video call ញ៉ែ​គ្នា​ដូច​គូរ​សង្សារ​គេ​មិ​ច chat 24h យក​ម៉ង។ ​)

បើ​និយាយ​ពី​រឿង​ជួប​គ្នា​វិ​ញ មួយ​ខែ​ជួប​បានតែ​2​ដង​ទេ អា​សូ​តែ​នៅ​ឆ្ងាយ​គ្នា​ទៅ​មិន​ថា​ទេ នេះ​នៅ​ជិតគ្នាប​ង្កេ​ី​យ​សោះ ពិបាក​ជួប​គ្នា​ជាង​ស្នេហា​ឆ្លង​ទ្វីប​ទៀត។ ទោះវា​ចម្លែកប​ន្ដិ​ច​មែន​តែ​ការស្រលាញ់​ដែល​គាត់​មាន​អោយ​ខ្ញុំ វា​កាន់តែ​កើន​ឡើ​ង​មិន​ដែល​ថយ​ចុះ។ អរគុណ​ប៉ិ​ដែល​ចូល​មក​ក្នុង​ជីវិត​អូន ធ្វើ​​អោយ​អូន​ស្គាល់​ថា​អ្វី​ដែល​ជា​ស្នេហា​ពិត។ ​

​ថ្ងៃ​ដែល​មនុស្ស​ស្រី​គ្រប់​រូប​ប្រាថ្នា​ចង់បាន​និង​សប្បាយចិត្ត​បំផុត គឺជា​ថ្ងៃ​ដែល​នាង​បាន​ឃើញ​មុខ​គ្រួសារ​សាច់ថ្លៃ​ជុំគ្នា​ទាំងអស់ ជាមួយ​និង​គ្រួសារ​របស់​ខ្លួន ​ហើយ​ពួកគាត់​និយាយ​គ្នា​សើច​យ៉ាង​សប្បាយ​រើ​ក​រាយ និង​ដោយ​ក្ដី​ស្រលាញ់​ពេញចិត្ត​មក​លើ​រូប​នាង។ ជា​កិ​ត្តិ​យ​ស​ដល់​ល្អ​ខ្លាំង ដែល​នាង​បាន​បំពេញ​ជូន​គ្រួសារ​នាង។ ​

​ដូច​គេ​ថា​បាន​ប្តីល្អ​សំណា​ង ប៉ុន្តែ​បើ​បាន​ឪពុកក្មេក​ម្ដាយក្មេក​ល្អ​ទៀត នោះ​ហៅថា មហា​សំណាង។ ជា​ចុងក្រោយ​ខ្ញុំក៏​សូម​អគុណ​ដល់​ពុក​ម៉ែ​បង​ប្អូន​ទាំងអស់​ដែល​បាន​ផ្ដា​ល់​កិ​ត្ដិ​យ​ស​មក​ចូលរួម​ក្នុង​កម្មវិធី​យើង​ខ្ញុំ។ ខ្ញុំ​សុំ​ជូនពរ​ដល់​គ្រួសារ​ទាំងអស់ អោយ​មាន​សុខភាព​ល្អ​និង​រក​ទទួលទាន​មានបាន។) ​

Leave a Reply

Your email address will not be published. Required fields are marked *