ពិតជាកូនល្អមែន!…កញ្ញា នៅ សូនីតា នឹងចងចាំពាក្យប្រដៅរបស់អ្នកមានគុណ ជាប់ក្នុងចិត្ត

ពិតជាកូនល្អមែន!...កញ្ញា នៅ សូនីតា នឹងចងចាំពាក្យប្រដៅរបស់អ្នកមានគុណ ជាប់ក្នុងចិត្ត

ភ្នំពេញ៖​ តារាសម្តែង នៅ សូនីតា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “ប៉ាផ្តាំថា ចូរកូនរៀនមើលកំហុសខ្លួនឯងអោយច្រើនជាងរៀនមើលអ្នកដទៃ ទើបកូនអាចឆ្នៃជីវិតអោយកាន់តែជោគជ័យ”។ ។

ស្ថិតក្នុងទឹកមុខញញឹមញញែម ក្នុងដៃកាន់ផ្កាឈូក ជាមួយការតុបតែងខ្លួនយ៉ាងសមសួន ជានារីខ្មែរនោះ កញ្ញាក៏បានបន្តទៀតថា​”កូនរៀនបើកចិត្តអោយទូលាយទទួលយករឿងគ្រប់យ៉ាង ព្រោះបើកូនកាន់តែខ្ពស់គឺកូនកាន់តែត្រូវខ្យល់បក់ខ្លាំង កូនត្រូវញញឹមទទួលយកសិរីសួស្តី អ្វីដែលអពមង្គលចូរកូនជៀសអោយឆ្ងាយ”។

នៅក្នុងពាក្យពេចន៍ដ៏មានន័យនេះ បានធ្វើឲ្យមហាជន មានការតោតសរសើរជាខ្លាំង​ ជាមួយនឹងពាក្យពេចន៍ដ៏មានន័យនេះ។

ប្រភពរូប៖ នៅ សូនីតា

Leave a Reply

Your email address will not be published. Required fields are marked *