មិនធម្មតាមែន តារាចម្រៀងខ្មែរយើង កញ្ញាមាស សុខសោភាត្រូវគេចោមរោមសុំថតរូបដូចតារាហូលីវូដចឹង…

មិនធម្មតាមែន តារាចម្រៀងខ្មែរយើង កញ្ញាមាស សុខសោភាត្រូវគេចោមរោមសុំថតរូបដូចតារាហូលីវូដចឹង...

មាស សុខសោភា នៅតែបន្តរក្សាបានតំណែងជាតារាចម្រៀងស្រីលំដាប់ជួរមុខអស់ជាច្រើនឆ្នាំ។ មិនត្រឹមតែមានទឹកដមសម្លេងពីរោះនោះទេ តារាស្រីរូបនេះត្រូវបានមហាជនជាច្រើនកោតសរសើរថាជាតារាចម្រៀងស្រីដែលមានចរិតរមទម្យ រួសរាយខ្លាំងទាំងក្នុង និងនៅក្រៅឆាក។ ជាមួយនឹងភាពជោគជ័យនេះ ធ្វើឲ្យ មាស សុខសោភា ត្រូវប៉ាន់ខ្លាំង ក្នុងការបង្ហាញវត្តមានឡើងច្រៀងតាមខនសឺត ទាំងក្នុង និងក្រៅស្រុក។

ជាក់ស្តែងណាស់ថ្មីៗនេះ មាស សុខសោភា ត្រូវបានអញ្ជើញឲ្យឡើងសម្តែងនៅក្រៅប្រទេស និងជួបបងប្អូនខ្មែរដែលជាអ្នកគាំទ្រនៅទីនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ភាពល្បីល្បាញរបស់ មាស សុខសោភា ធ្វើឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសចោមរោមថតជាមួយ រហូតមានហ្វេសប៊ុកផេក Fabulous Star – តារាស្រីជួរមុខ បានបង្ហោះរូបភាព ព្រមទាំងបានសរសេរថា៖ “កុំច្រឡំថាតារាបរទេសណា គឺកំពូលតារាចំរៀងខ្មែរយើងហ្នឹងឯង កប់ខ្លាំងណាស់មានអ្នកគាំទ្ររោមឡើងជិត។ ពិតជាមានមោទកភាពណាស់ដែលបានឃើញបែបនេះ តារាស្រុកខ្ញុំមានអន់ឯណា។ សំខាន់ចែមាសសុខសោភានៅអឺរ៉ុបទៀត សូមអរគុណសំរាប់ការស្រលាញ់គាំទ្រដ៏លើសលុបមួយនេះ”៕

ប្រភព៖ Fabulous Star – តារាស្រីជួរមុខ

Leave a Reply

Your email address will not be published. Required fields are marked *