គួរយល់ដឹង កូនខ្មែរ! រាល់មានពិធីម្តងៗ ព្រះមហាក្សត្រខ្មែរ ទ្រង់សៀតស្លឹកមួយនេះ នៅព្រះការណ៌(ត្រចៀក) មូលហេតុនៅខាងក្រោមនេះ..

គួរយល់ដឹង កូនខ្មែរ! រាល់មានពិធីម្តងៗ ព្រះមហាក្សត្រខ្មែរ ទ្រង់សៀតស្លឹកមួយនេះ នៅព្រះការណ៌(ត្រចៀក) មូលហេតុនៅខាងក្រោមនេះ..

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានការស៊ែរតៗគ្នាជាមួួយរូបភាពមួយសន្លឹករបស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សៀតស្លឹកពណ៌បៃតងខ្ចីមួយ ហើយក៏មានយុវជន យុវតីខ្មែរជំនាន់ក្រោយមួយចំនួនធំ ហាក់បីដូចជាមិនសូវចាប់អារម្មណ៍ ឬដឹងជ្រួលជ្រាបឡើយ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវអបិយជំនឿ ស្នាដៃ ក៏ដូចជាខ្សែរាជវង្សរបស់ ព្រះមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ននេះ។

ក្នុងនោះដែរ យើងអាចនិយាយថារឿងរ៉ាវនិងគោរពអបិយជំនឿ និងវត្ថុស័ក្តិសិទ្ធ នៅក្នុងព្រះបរមរាជវាំងខ្មែរ ក៏មានមនុស្សតិចដែរ ដែលដឹងនិងស្គាល់ជ្រាបច្បាស់ពីវា ដោយភាគច្រើន គឺមានតែអ្នកជំនិតក្នុងវាំង ដែលជាកាន់កាប់ផ្នែកនេះ និងចាស់ៗពីជំនាន់មុនតែប៉ុណ្ណោះ ដែលដឹង។

នេះគឺជាស្លឹកព្នៅ ស្លឹកព្នៅមួយទងមានបីស្លឹក តំណាងត្រៃវេទម្កុដពេជ្រ តំណាងអាទិទេព មហានគរបីព្រះអង្គ គឺ ព្រះសិវៈ ព្រះវិស្ណុ និង ព្រះព្រហ្ម។អាទិទេពទាំងបីអង្គបង្រួមចូលគ្នានៅលើទងតែមួយ មិនបែកគ្នាបង្ហាញពីការរួបរួមសាមគ្គីនៃអានុភាព សិរីមង្គល ឈ្នះអស់មារសត្រូវ។

អាទិទេពទាំងបីអង្គតំណាងអតីតបុព្វបុរស និង ទេពនៃចក្រវាឡ។ បុរាណខ្មែរអោយដាំដើមព្នៅក្បែផ្ទះកាពារ អមនុស្ស ខ្មោចបិសាច និងជាសិរីមង្គលក្នុងភូមិស្ថាន។ ព្នៅក៏ជាឱសថបុរាណខ្មែរដ៏ពូកែផងដែរ ៕

យោងតាមគណនីហ្វេសប៊ុកឈ្មោះ IMan-KH បានរៀបរាប់ឲ្យដឹងថា៖តើឆ្ងល់ដែរឬទេ? ស្លឹកនេះជាស្លឹកអ្វី? ហេតុអ្វី ព្រះមហាក្សត្រសៀតស្លឹកនេះ ក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ម្តងៗ ក្នុងព្រះរាជពិធីតាមទំនៀមមក តើអង្គព្រះមហាក្សត្រទ្រង់សៀតស្លឹកអ្វីនៅព្រះការណ៌ (ត្រចៀក) និងដើម្បីអ្វី?

Leave a Reply

Your email address will not be published. Required fields are marked *