ជួយស៊ែរបន្តផង! នារីរងគ្រោះ ដែលម្តាយយកទៅលក់ឲ្យរកស៊ីផ្លូវភេទពេលយប់ ពេលនេះចេញមុខបកស្រាយហើយ..(មានវីដេអូ)

ជួយស៊ែរបន្តផង! នារីរងគ្រោះ ដែលម្តាយយកទៅលក់ឲ្យរកស៊ីផ្លូវភេទពេលយប់ ពេលនេះចេញមុខបកស្រាយហើយ..(មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយហ្វេសប៊ុកផេកបរទេសឈ្មោះ My Mother Sold My Virginity បានបង្ហោះវីដេអូនិយាយពី នារីដ៏កម្សត់ម្នាក់ ត្រូវម្តាយបង្ខំចិត្តឲ្យទៅរកស៊ីផ្លូវភេទពេលយប់ បន្ទាប់ពីចេញពីសាលារៀន ហើយម្តាយលក់ទៅឲ្យគេ វីដេអូនេះធ្វើឲ្យមហាជនមានការអាណិតអាសូរដល់នារីរងគ្រោះ។

ក្នុងនោះដែរ បន្ទាប់ពីទស្សនាវីដេអូនេះហើយ អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការមិនពេញចិត្ត និងងើងឆ្ងល់ តើវាជារឿងពិត ឫប្រឌិត? ក្នុងវីដេអូនេះ នារីរងគ្រោះ មិនមានការបិទបាំងមុខឡើយ ។

បន្ទាប់ពីរឿងនេះកាន់តែក្តៅគគុកឡើង នាររីវ័យក្មេងដែលជនរងគ្រោះក្នុងវីដេអូបានចេញមុខបកស្រាយភ្លាមៗ ដើម្បីបញ្ចប់ចម្ងល់ពីមហាជន ដោយក្នុងនោះនាងក៏បានលើកឡើងតាមរយៈការថតវីដេអូថា នេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ កុំឲ្យមានការយល់ច្រឡំបែបនេះតទៅទៀត ហើយវីដេអូនេះក៏ពួកគេបានសុំនាង និងម្តាយ ក៏ដូចជាសាលាសម្រាប់ថតដោយផ្ទាល់ដែរ។

គ្រាន់តែនៅក្នុងនោះគេមិនបានប្រាប់ថា វីដេអូដែលនឹងចេញនោះ មានចំណងជើងអ្វីតែប៉ុណ្ណោះ ដូច្នោះហើយនាងក៏សុំឲ្យមហាជនឈប់យល់ច្រឡំទៀត មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានអរគុណដល់ការព្រួយបារម្ភពីមហាជន និងអ្នកមានចិត្តធម៌ចង់ជួយដល់នាងផងដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Leave a Reply

Your email address will not be published. Required fields are marked *