ខណៈពេលនេះ លោក ម៉ាដូណា បានចេញមកបកស្រាយហើយថា លោកមិនមានអ្នកថ្មីនោះទេ សូមបងប្អូនកុំយល់ច្រលំ និងចេះតែចោទលើរូបលោកអី…(មានវិដេអូ)

ខណៈពេលនេះ លោក ម៉ាដូណា បានចេញមកបកស្រាយហើយថា លោកមិនមានអ្នកថ្មីនោះទេ សូមបងប្អូនកុំយល់ច្រលំ និងចេះតែចោទលើរូបលោកអី...(មានវិដេអូ)

លោកណុប ហេងទ្រី ដែលមហាជនជាច្រើនបានស្គាល់ថា ជាគូរស្នេហ៍ដ៏ផ្អែមល្ហែមរបស់តារាកំប្លែងពូកែ វោរហាស័ព្ទ​ លោក ម៉ាដូណា បានបង្ហោះរូបភាព និងប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានសរសើរមិនដាច់ពីមាត់។ ស្រាប់តែកាលពីពេលថ្មីនេះ លោកណុប ហេងទ្រី ដែលជាសង្សាររបស់លោកម៉ា ដូណា បានបង្ហោះសារបែកគ្នាទៅវិញ។

យ៉ាងណាមិញ ភាពផ្អែមល្ហែមនេះក៏បានបញ្ចប់ទៅវិញ ដោយលោកហេងទ្រី បានប្រាប់ឲ្យដឹងថា លោក ម៉ា ដូណា មានអ្នកទាំងបី។ 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកម៉ាដូណា បានរៀបរាប់ទាំងទឹកភ្នែកថា “ពាក្យថាបែក នរណាដែលថាមិនឈឺចាប់ ព្រោះអ្វីៗវាកើតឡើងភ្លាមៗវាពិបាកធ្វើចិត្តណាស់ ខ្ញុំមិនចង់បង្ហាញវិដេអូមួយនេះទេ តែដោយសារការចោទរបស់អ្នកថា ខ្ញុំមានថ្មីបោះបង់អ្នក ចោទខ្ញុំពិតជាមិនអាចទទួលពាក្យនេះបានឡើយ តែពេលនេះខ្ញុំត្រូវតែបកស្រាយ ដើម្បីការពារកេរ្ត៍ឈ្មោះខ្ញុំព្រោះមានសារព័ត៌មាន នឹងមិត្តភ័ក្តក៍ដូច friend ក្នុងFacebook ជាច្រើនតែងតែចោទសួរខ្ញុំថា តើបងមានអ្នកទីបីបោះបង់ហេងមែនអត់ សំរាប់ខ្ញុំឆ្លើយថាអត់ ព្រោះខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ខ្ញុំមិនអាចចោរគាត់ទេ ទោះខ្ញុំមិនបានឃើញការបង្ហោះរបស់គាត់ ដោយសារខ្ញុំបាន block Facebook គាត់តែខ្ញុំត្រូវការពារខ្លួននឹងកេរ្ត៍ឈ្មោះចំពោះការចោទនេះ ណាមួយមិនចង់អោយពុកម៉ែបងប្អូនមានការយល់ច្រឡំថាខ្ញុំបោះបង់គាត់ទៅមានអ្នកថ្មីឡើយ❌❌សង្ឃឹមថាអ្នកនឹងយល់នឹងឈប់បង្ហោះទៀតទៅព្រោះខ្ញុំឈឺចាប់ណាស់ 🙏ដោយក្តីករុណា🙏🙏សូមកុំខ្ពើមសំរាប់បុរសស្រលាញ់ភេទដូចគ្នា ជួយបើកចិត្តអោយទូលាយក្នុងសង្គមដល់តូចមួយនេះផង🇰🇭🇰🇭🙏ជួយshares អោយគាត់បានឃើញវិឌេអូនេះផង”។

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *