មិនសរសើរមិនបានចរឹកពិតរបស់កំពូលតារាចម្រៀង​លោក ខេមរះ សេរីមន្ត ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីអតចរិតរបស់គាត់

មិនសរសើរមិនបានចរឹកពិតរបស់កំពូលតារាចម្រៀង​លោក ខេមរះ សេរីមន្ត ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីអតចរិតរបស់គាត់

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ឃើញថាមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បាននាំគ្នាចាប់អារម្មណ៍ទៅលើ គ្រួសាររបស់លោក ដែលបានបញ្ចញ និងរៀបរាប់ពីស្ថានភាពជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

ដោយឡែក បច្ចុប្បន្ននេះតារាប្រុសរូបស្រស់សង្ហារូបនេះ មានភាពមមាញឹកខ្លាំងនៅក្នុង ការងារសិល្បៈ លេចមុខនៅក្នុងតន្ត្រីតូចធំជាច្រើន មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកទៅមើលអ្នកគាំទ្ររបស់លោកវិញ ក៏កាន់តែច្រើនឡើងមិនថានៅក្នុង និងរស់នៅក្រៅប្រទេសនោះទេ។

ជាក់ស្តែង រាល់ពេលដែលលោកឡើងច្រៀងម្តងៗ តែងតែមានអ្នកគាំទ្រស្រែកច្រៀងតាមសឹងតែគ្រប់បទ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកគាំទ្ររបស់លោកបានបង្ហោះវីដេអូមួយ ដែលបានបង្ហាញពីសកម្មភាព និងអត្តចរិតដ៏រួសរាយរបស់លោក នៅពេលដែលជួបហ្វេនម្តងៗ។

ដោយក្នុងនោះលោកបាន អោប និងបញ្ចេញនូវស្នាមញញឹមជាមួយនឹងកាយវិការសំពះ ទៅកាន់គ្រប់គ្នា ធ្វើឲ្យពួកគេកាន់តែរំភើបចិត្ត នៅពេលដែលឃើញលោក បង្ហាញភាពរាក់ទាក់ទៅកាន់អ្នកគាំទ្របែបនេះ ទោះបីទើបតែមកពីច្រៀងហត់យ៉ាងណាក្តី៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

Leave a Reply

Your email address will not be published. Required fields are marked *