កញ្ញា វ៉ាន់ នីឡា បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ថា "ខ្ញុំសូមអរគុណដល់សាលាឧទ្ធរណ៍ដែលផ្តល់យុត្តិធ៌ម និងកិត្តយសដល់រូបនាងខ្ញុំ ដោយ…

កញ្ញា វ៉ាន់ នីឡា បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ថា "ខ្ញុំសូមអរគុណដល់សាលាឧទ្ធរណ៍ដែលផ្តល់យុត្តិធ៌ម និងកិត្តយសដល់រូបនាងខ្ញុំ ដោយ...

នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នេះ​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​លោក ប៉ាក ច័ន្ទ​សំបូរ ប្រកាស​សា​ដីកា​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល លើ​សំណុំរឿង​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ អំពីរឿងចែកចាយ​រូបភាព​អាសអាភាស របស់កញ្ញា សុខ ចិន្តា ហៅវ៉ាន់ នីឡា។

នៅក្នុងគណនីហ្វេសប៊ុករបស់អតីតតារាចំរៀងភ្លេងរីខត កញ្ញា វ៉ាន់​ នីឡា បានបង្ហោះសារថា “ក្រោយពីសាលាដំបូងចេញសាលក្រមឲ្យសងសំណង និងជាប់ទោស ជនត្រូវចោទ បានប្តឹងថតមកសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានកោះហៅជនត្រូវចោទ គុយ សិទ្ធីស័កមិនបានចូលខ្លួនទេ មានតែមេធាវីគេ មកចូលរួមហើយប្រាប់ថាជនត្រូវចោទនោះរវល់។ រហូតថ្ងៃនេះ ថ្ងៃ៣១ តុលា ២០១៨ សាលាឧទ្ធរណ៍បានជំទាស់ការប្តឹងទាស់របស់ជនជាប់ចោទ។ ខ្ញុំសូមអរគុណដល់សាលាឧទ្ធរណ៍ដែលផ្តល់យុត្តិធ៌ម និងកិត្តយសដល់រូបនាងខ្ញុំ ដោយបដិសេធការប្តឹងទាស់។ តទៅនេះ ខ្ញុំរង់ចាំមើលពីនិតិវិធីតទៅទៀត តើគេអាចប្តឹងដល់កំពូលទៀតទេ? ការរង់ចាំចំណាត់របស់តុលាការ នោះមានរយះច្រើនខែឆ្នាំហើយ ខ្ញុំពិតជាងចង់បានយុត្តិធ៌មពេញលេញឆាប់ៗណាស់។ ខ្ញុំជឿថា ទោះបីគេមានខ្នង មានខ្សែមេគុគ មានគ្នាសុទ្ធតែខាងអ្នកច្បាប់ អ្នកចាប់ចង ពីចំហាយឪពុករបស់គេ ក៏គេមិនអាចគេចផុតពីច្បាប់បានដែរ ច្បាប់នឹងផ្តល់យុត្តិធម៌ដល់នាងខ្ញុំដើម្បីកុំឲ្យជនជាប់ចោទ កុយ សិទ្ធិស័ក នោះរួចខ្លួនឲ្យសោះ ដែលជាការសម្អាតជនពាលក្នុងសង្គមយើង កុំឲ្យជនពាលបានដៃប្រព្រឹត្តិល្មើស ហើយនៅតែដើរ រីករាយ ក្រៅគុក ដូចសព្វថ្ងៃនេះ។ ខ្ញុំសូមអរគុណដល់បងប្អូនដែលតែងផ្តល់ការលើកទឹកចិត្តដល់នាងខ្ញុំរហូតមក ហើយនាងខ្ញុំនៅតែត្រូវការបងប្អូននៅក្បែរជានិច្ច”។

ក្រោយពីកញ្ញា ធ្វើការបង្ហោះសារភ្លាម ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ry Honest បានចូលមកខមិនថា “តើយុត្តិធម៌មានទេសំរាប់ប្រជាជនដែលរងគ្រោះនឹងត្រូវបានគេធ្វើបែបនេះ​ តើអំណាចស្រុកខ្មែរពិតជាចាក់ស្រេះរឹងមាំចំពោះអ្នកមានអំណាចបែបនេះមែនទេ?”។

ប្រភព៖ Chenda Sok

Leave a Reply

Your email address will not be published. Required fields are marked *