ប៉ុន្មានថ្ងៃមុនទើបតែរឃើញ លោក ម៉ាដូណា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលដោយសារតែការបង្ហោះនូវវីដេអូ​ យំស្រែក​នៅលើគណនីហ្វេសប៊ុក ស្រាប់តែពេលនេះ​លោក ម៉ាដូណា សើចបិតមាត់លេងជិតដោយសារតែ…!!

ប៉ុន្មានថ្ងៃមុនទើបតែរឃើញ លោក ម៉ាដូណា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលដោយសារតែការបង្ហោះនូវវីដេអូ​ យំស្រែក​នៅលើគណនីហ្វេសប៊ុក ស្រាប់តែពេលនេះ​លោក ម៉ាដូណា សើចបិតមាត់លេងជិតដោយសារតែ...!!

ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកតាមដានប្រវត្តិស្នេហាភេទដូចគ្នារវាងលោក ម៉ាដូណា និងសង្សារច្បាស់ជាជ្រាបហើយថា កាលពីថ្មីៗនេះ សង្សាររបស់លោកម៉ាដូណា បានបង្កការភ្ញាក់ផ្អើល ពេញបណ្តាញសង្គម ដោយរូបបានលោកបង្ហោះវីដេអូបង្ហូរទឹកភ្នែក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន និយាយរឿងបែកគ្នាជាមួយលោក ម៉ាដូណា ដោយមិនខ្វល់ពីអ្វីទាំងអស់។

យ៉ាងណាមិញ ស្រាប់តែម្សិលមិញនេះ សង្សាររបស់លោក ម៉ា ដូណា បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ភ្ញាក់ផ្អើលម្តងទៀតហើយ នៅពេលដែលឃើញលោកបង្ហោះសារដ៏ផ្អែមល្ហែម អមជាមួយរូបភាពលោកម៉ាដូណា ដោយនិយាយថា៖ “ក៏ព្រោះតែការស្រលាញ់ទើបងប្រច័ណ្ឌ ហើយបងពិតជាមិនចង់បាត់បងអូននោះទេ នៅពេលនេះគឺបងពិតជាសប្បាយចិត្ដនៅពេលដែលពួកយើងត្រូវគ្នាវិញ ហើយក៏សូមអរគុណដល់ បងប្អូនទាំងអស់គ្នាដែលបានខ្វាយខ្វល់បារម្ភ ហើយក៏មិនចង់ឲ្យយើងខ្ញុំដើរផ្លូវផ្សេងគ្នាដែរ ពួកយើងនិងថែរក្សាការស្រលាញ់មួយនេះបន្តទៀត អរគុណគ្រប់យ៉ាង”។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីរឃើញសាររបស់គូរស្នេហ៏លោក ម៉ាដូណា បែបនេះធ្វើឲ្យអ្នកគាំទ្រមានភាពត្រេកអរនឹងជូនពរគូរស្នេហ៏ំមួយគូរនេះឲ្យស្រឡាញ់គ្នា មើលថែរក្សារគ្នារហូតដល់ចាស់កោងខ្នង៕

ប្រភព៖ Heng-Try Nop

Leave a Reply

Your email address will not be published. Required fields are marked *