គួរឲ្យខ្លាចណាស់! តារាចម្រៀងស្រីវៀតណាមម្នាក់ ផ្ទុះស៊ីលីកូសុដន់ នៅពេលកំពុងធ្វើដំណើរតាមយន្តហោះ ហើយពេលនេះ..(មានវីដេអូ)

គួរឲ្យខ្លាចណាស់! តារាចម្រៀងស្រីវៀតណាមម្នាក់ ផ្ទុះស៊ីលីកូសុដន់ នៅពេលកំពុងធ្វើដំណើរតាមយន្តហោះ ហើយពេលនេះ..(មានវីដេអូ)

វៀតណាម៖ ការ​វះកាត់​កែពង្រីក​ដើម​ទ្រូង ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ជា​វិធី​សាស្ត្រ​វះកាត់​ដ៏​ពេញ​និយម និង​មាន​ប្រសិទ្ធ​ភាព​បំផុត​ដើម្បី​ព្យាបាល​បញ្ហា​ដើម​ទ្រូង​តូច​ពី​កំណើត ឬ​ក៏​ដើម​ទ្រូង​មាន​សភាព​យារ​ធ្លាក់​ដោយ​សារ​វ័យ​ជ្រេ ឬ​ក្រោយ​ពេល​សម្រាល​បុត្រ​ជាដើម។

យ៉ាង​ណា​មិញ ដូច​គ្នា​នឹង​ការ​វះកាត់ ឬ​វិធី​សាស្ត្រ​វេជ្ជសាស្ត្រ​ដទៃ​ទៀត​ដែរ ការ​វះកាត់​ពង្រីក​ទ្រូង​នេះ​អាច​ផ្ដល់​ផល​វិបាក ឬ​គ្រោះ​ថ្នាក់​តិច ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​ករណី​អនុវត្ត​ជាក់​ស្ដែង ដូចទៅនឹង តារាចម្រៀងស្រីវៀតណាម ដែលបានធ្វើវះកាត់សុដន់កាលពី៧ឆ្នាំមុន ហើយថ្មីៗនេះ នាងបានធ្វើដំណើរនៅលើយន្តហោះ ដោយហោះពីចិនមករៀតណាមវិញ ស្រាប់តែសុដន់ដែលបានវះកាត់ដាក់ស៊ីលីកូ បានផ្ទុះឡើងបង្កឲ្យមានការភ្ញាក់ផ្អើលពេញយន្តហោះតែម្តង ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ។

ប្រភពបានឲ្យដឹងថា នាងជាតារាចម្រៀងឈ្មោះ Mai Tuong Vi បានជួបគ្រោះថ្នាក់នៅលើយន្តហោះ ដោយផ្ទុះសុដន់កែច្នៃដែលមានអាយុកាលជិត៧ឆ្នាំមកហើយ​ បន្ទា​ប់ពីហេតុការណ៍នេះបានកើងឡើង ក៏ត្រូវបានគេបញ្ចូននាងទៅមន្ទីរជាបន្ទាន់។

គួរំលឹងផងដែរថា នាងត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះរួចពីគ្រោះថ្នាក់ក៏ពិតមែន តែនាងមិនអាចវិលទៅសភាពដូចដើមបានទេ មានន័យថា កោសិកា​ និងសាច់​ចិញ្ចឹម​នៅក្នុងដើមទ្រូងរបស់នាង ត្រូវបានខូចខ្ទេចទាំងស្រុង ។

Leave a Reply

Your email address will not be published. Required fields are marked *