លោក ដួង ​វីរៈសិទ្ធ ប្រកាស​ស្វែងរក លោក ឆៃ ឆាយា ​ម្ចាស់​​ដើម​បទ «មួយ​រាត្រី​នឹក​តែ​អូន»

លោក ដួង ​វីរៈសិទ្ធ ប្រកាស​ស្វែងរក លោក ឆៃ ឆាយា ​ម្ចាស់​​ដើម​បទ «មួយ​រាត្រី​នឹក​តែ​អូន»

ភ្នំពេញ៖ គ្រប់គ្នាពិតជាបានស្គាល់​នូវវត្តមានតារាចំរៀងវ័យក្មេង លោក ដួង ​វីរៈសិទ្ធ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ពុកម៉ែ បងប្អូនជាច្រើន ពិសេសគឺនៅពេលដែលរូបលោក ធ្វើការបកស្រាយបទចំរៀង មរតកដើម​ តែម្តង។

កាលពីពេលថ្មីៗនេះ តារាចំរៀងវ័យក្មេងរូបនេះ ក៏បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ដោយរូបលោក ចង់ស្វែងរកតារាចំរៀងជើងចាស់ លោក  ឆៃ ឆាយា ដែលជាម្ចាស់ដើមនៃ «មួយរាត្រីនឹកតែអូន» ចង់ដឹងពីសុខទុក្ខ ថាតើពេលនេះលោករស់នៅទីណា? តើលោកសុខសប្បាយឬទេ? បើបងប្អូនណាបាន ឬស្គាល់ពីរូបលោក សូមជួយផ្តល់ដំណឹងប្រាប់រូបលោកផង។

ម្ចាស់បទ «មួយរាត្រីនឹកតែអូន» មានឈ្មោះពិតថា “ប៉ា សុទ្ធី” ជាតារាចំរៀងជើងចាស់ ខណៈពេលនេះ មិនដឹងថា រូបលោក បច្ចុប្បន្នកំពុងតែរស់នៅក្នុងស្រុក ឬក្រៅស្រុកនោះឡើយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាចំរៀងវ័យក្មេងរូបនេះ ក៏៏បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុកថា “មកវិញហើយម្តងទៀត… បទចម្រៀងនេះខ្ញុំបកស្រាយឡើងវិញព្រោះតែស្រឡាញ់ស្នាដៃរបស់គាត់ហើយខ្ញុំពិតជាចង់ដឹងណាស់ថាម្ចាស់ស្នាដៃនៅទីណាពេលនេះគាត់យ៉ាងហើយ…ខ្ញុំចង់ជួបចង់ឃើញគាត់បើបងប្អូនស្គាល់រឺដឹងដំណឹងគាត់សូមជួយប្រាប់ខ្ញុំផងសូមអរគុណ….my idol ឆៃ ឆាយា…..”។

មានវិដេអូ៖

ប្រភព៖ រូប ដួង វីរះសិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *