ស្រស់ស្អាតណាស់ ក្រមុំតូច!!! ថ្ងៃខួបកំណើត ឈូឈូ ប្រមូលផ្តុំដោយតារាវ័យក្មេងល្បីៗ

ស្រស់ស្អាតណាស់ ក្រមុំតូច!!! ថ្ងៃខួបកំណើត ឈូឈូ ប្រមូលផ្តុំដោយតារាវ័យក្មេងល្បីៗ

ភ្នំពេញៈ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តារាសម្តែងវ័យក្មេង អាង សុជាតា ហៅឈូឈូ ត្រូវបានក្រុមគ្រួសារ មិត្តភ័ក្កិរៀបចំពិធីខួបកំណើតគម្រប់វ័យ១៤ឆ្នាំ ដ៏គួរឲ្យភ្ញាក់ផ្អើល។ កម្មវិធីនេះប្រមូលផ្តុំដោយតារាសម្តែងវ័យក្មេងរួមជំនាន់ជាច្រើនរូបចូលរួម។

​ឈូឈូ ចាប់ផ្តើមចូលសិល្បៈ តាមការជំរុញលើកទឹកចិត្ត ពីអ្នកនាង សឿន ផានផាភួង ឈូឈូ ចូលរួមសម្តែងក្នុងភាពយន្ត បទចម្រៀងជាច្រើនបន្តបន្ទាប់។ មិនត្រឹមតែប៉ុននិង ក្នុងថ្ងៃខួបកំណើតនេះ នាងទទួលបានការលើកទឹកចិត្តច្រើនពីក្រុមគ្រួសារ និងការចូលរួមពីតារាសម្តែង តារាចម្រៀងរួមជំនាន់មួយចំនួន ដូចជាតារាវ័យក្មេងក្នុងរឿង ”ផ្កាថ្ម” មានកុមារា ម៉ក់ ឈុនលី កុមារី ជី ឈិងលីន បេក្ខជនThe Voice Kid Cambodia រដូវកាលទី២ កុមារាទេព ពិសិដ្ឋជាដើម។

ក្នុងថ្ងៃខួបកំណើតនេះដែរ ឈូឈូ បានធ្វើឲ្យមហាជនកោតសរសើរជាច្រើន ថានាងនៅក្មេង តែមានរូបសម្រស់ស្រស់សោភាណាស់ មើលទៅគួរឲ្យស្រលាញ់ និងចង់បានកូនស្រីមុខដូច ឈូឈូ ណាស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *