សុភ័ក្រ កុសមៈ!!! បានតែងមុខខ្មោច សាទរវប្បធម៌អ៊ឺរ៉ុបធ្វើឲ្យ រងពាក្យនិន្ទាមិនស្ទើរទេពីរសំណាក់មហាជន

សុភ័ក្រ កុសមៈ!!! បានតែងមុខខ្មោច សាទរវប្បធម៌អ៊ឺរ៉ុបធ្វើឲ្យ រងពាក្យនិន្ទាមិនស្ទើរទេពីរសំណាក់មហាជន

ភ្នំពេញ៖ សុភ័ក្រ កុសមៈ តារាចម្រៀង និងជាពិធីការិនី ពោរពេញទៅដោយទេព្យកោសល វោហារ​ស័ព្ទមិនចេះ​​រីកស្ងួត កំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនគ្រប់ស្រទាប់​​វណ្ណៈ ទាំង​ក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងទីផ្សារសិល្បៈហាក់កាក់កប នាងក៏បានរំលេចខ្លូនក្នុងឈុតពណ៌​​ក្រហម​​ឆ្អិនឆ្អៅ ក្នុងទឹកមុខគួរ​អោយ​​ខ្លាច​​មានខ្ទុះឈាម ពេញផ្ទៃមុខបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកតារាស្រីដៃគូ តា ប៊ុយ, នាង សុភ័ក្រ កុសមៈ បានបង្ហាញនៅសារមួយ​​ឃ្លារព្រមទាំភ្ជាប់ជាមួយ​រូបភាព​ដោយលើកឡើងថា «ការងារយើងស្រលាញ់​​ទោះបីជា​​ស្លាប់ទៅក៏នៅតែធ្វើការដែលយើង​​ស្រលាញ់ថ្ងៃនេះ​រៀង​ស្ងាត់បន្តិច»។

តាមរយៈរូបភាពភ្ជាប់ជាមួយខ្លឹមសារបែបលេងសើចរបស់តារាស្រីរូបនេះធ្វើអោយអ្នកគាំទ្ររបស់នាង ចូល​ខមមិន មិនសំចៃមាត់ថា «ខ្មោចកើតអេដស៍មែនបងស្រីគួរអោយខ្លាចណាស់»។ យ៉ាង​ណា​ការគូសមុខ​ផាត់​មាត់ធ្វើឲ្យដូចជាខ្មោចនោះ ប្រភពលោក សាន មករា ថា «នេះជាវប្បធម៌អ៊ឺរ៉ុប ដែលគេហៅថា បុណ្យហ៊ូឡាវីន បើអាចកុំនាំគ្នាបញ្ជ្រាបដល់យុវជនខ្មែរអី ព្រោះវប្បធម៌មួយនេះ​​ហាក់គ្មានផ្តល់ផលប្រយោជន៍ទេ មានតែ​មហន្ត​រាយ ភ័យលស់ព្រលឹងតែប៉ុណ្ណោះ ហើយណាមួយ​​​ឱកាស​​នេះជាឱកាសបុណ្យអ៊ុំទូក គួរណាស់តែនាំគ្នា​ចូលរួម​​លេងកម្សាន្ត ក៏ដូចជារក្សាតម្លៃទូកខ្មែរ​​អត្តសញ្ញាណជាតិផង»។

ទោះជាចាស់ៗបង្ហាញការមិនពេញចិត្តនឹងការតុបតែងខ្លួនបែបខ្មោចក្ដី តែនារីម្នាក់បង្ហាញការពេញចិត្តខ្លាំង​​នឹងនាង កុសមៈ ថា «ប្រសប់ឆ្គួតខ្លាំងណាស់អាយឌលតែង​​ខ្លូនគួរអោយខ្លាច តែខ្ញុំចូលចិត្តបង​​ស្រីខ្លាំង​​ណាស់​»។   

Leave a Reply

Your email address will not be published. Required fields are marked *